(ខេត្តស្វាយរៀង)÷ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជេីញជាអធិបតីក្នុងពិធីរៀបចំតម្កល់រូបសំណាកបារមីលោកតា លោកយាយ ព្រះពោធិព្រឹកថែរក្សាខេត្តស្វាយរៀង ស្ថិតនៅអាស្រមថ្មី សួនច្បារឯកឧត្តម នាយឧត្តមសេនីយ៍ ហុក ឡងឌី ហៅសួនពោធិព្រឹក ស្ថិតនៅក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាទីសម្រាប់ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋបន់ស្រន់សុំសេចក្តីសុខចម្រេីន ។
(សូមបញ្ជាក់ផងដែរថា) សួនច្បារពោធិព្រឹក្ស គឺជាសួនច្បារដែលកសាងឡើងក្នុងអំឡុងទស្សវត្សទី៦០ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ សួនពោធិព្រឹក្សនេះត្រូវបាន ឯកឧត្តមនាយឧត្តមសេនីយ៍ ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ បានធ្វើការកែលម្អរចនាដើម្បីផ្ដល់ជូនពលរដ្ឋ យុវជន យុវនារី ចូលលេងកំសាន្តលំហែកាយ និងជាកន្លែងជួបជុំសម្រាប់មនុស្សគ្រប់វ័យធ្វើការហាត់ប្រាណផងដែរ។
ក្រុងស្វាយរៀងជាទីប្រជុំជនរបស់ខេត្តស្វាយរៀង និងជាទីកន្លែងដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរឆ្លងកាត់ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា វៀតណាម ។ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ែន វិបុល អភិបាល នៃអភិបាលខេត្តស្វាយរៀង ក្រុងស្វាយរៀងបានប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ តាមការចង្អុលណែនាំធ្វើការអភិវឌ្ឍន៍លើគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរួមមានផ្លូវថ្នល់ ខ្វាត់ខ្វែង ចាក់អ៊ុតបេទីម ចាក់បេតុង និងក្រាលកៅស៊ូ កែលំអរច្រាំងទន្លេជាកន្លែងការជួបជុំរបស់ពលរដ្ឋគ្រប់មជ្ឈដ្ឋាន មកចូលកំសាន្តសប្បាយ ក្រោយពីសម្រាកពីការងារ ពិសេសជាកន្លែងហាត់ប្រាណបង្កើនសុខភាពរបស់ពលរដ្ឋនៅក្នុងក្រុងផងដែរ ។ ដោយ= សុខហ៊រ