ពលរដ្ឌស្រុកអង្គរបុរីរិះគន់ចៅហ្វាយស្រុកនិងលោកអធិការថាអសមត្តភាព បណ្តោយអោយមានល្បែងសុសងមាន់ជល់អនឡាញតាមលេបថបព្រោងព្រាតពេញឃុំអង្គរបុរី យ៉ាងគឃ្លើននិងបទបញ្ជាររបស់សម្តេចតេជោនាយករដ្ឌមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្មីៗកន្លងមកនេះ=
ខេត្តតាកែវ=ល្បែងជល់មាន់តាមអនឡាញ បានកក្រើងឡើងវិញ ព្រោងព្រាតនៅស្រុកអង្គរបុរីពិសេសនៅជុំវិញសាលាស្រុកតែម្តង។
តាមប្រភពពីមន្រ្តីនគរបាលម្នាក់ក្នុងលក្ខខណ្ឌ័មិនបញ្ជេញឈ្មោះបានខ្សឹមប្រាប់អោយដឹងថា ល្បែងអនឡាញនេះកើតឡើងពេញទាំងស្រុកនេះទំនងជាមានការបើកភ្លើងខៀវពីមេៗហើយមើលទៅជាពិសេសមានលោកអធិការរងម្នាក់ បានដាក់ភាគហ៊ុនជាមួយមេៗល្បែង និងជាអ្នករត់ការទៀតផង ។
តាមប្រភពបានបន្តទៀតថា ទីតាំងមានជាច្រើនកន្លែង ដែលពិសេសទ្រុងទ្រាយធំៗដូចជានៅ ផ្ទះចែច្រាយនៅភូមិកំពង់លួងនៅផ្ទះចែក្មិកភូមិកំពង់លួង នៅផ្ទះឈ្មោះអាស៊្រឹមនៅភូមិសាមគ្គី ផ្ទះចែគ្បាងនៅភូមិសាមគ្គី ស្ថិតក្នងឃុំអង្គរបុរី ។
និងទីតាំងជាច្រើនទៀតដូចជា ខាងក្រោយវត្តរំលកមានពីរ មានពីរកន្លែងស្ថិតក្នុងឃុំបាស្រែ ជាពិសេសស្ថិតក្នុងផ្សារ និងជំវិញសាលាស្រុកអង្គរបុរីតែម្តង។
ជំវិញកណីល្បែងសីសងរីកដូចផ្សិត ហាក់យ៉ាងគឃ្លើននិងបទបញ្ជារប្រមុខរារដ្ឌាភិបាល នេះដែរលោកនួនបិន្ត (ហៅសាង)ជាអធិការនគរបាលស្រុកអង្គរបុរី និងលោកមៀច ចន្ថាមេប៉ុស្តិរដ្ឌបាលឃុំអង្គរបុរី បានបញ្ជាក់ប្រាប់អ្នកយកពត៍មានយើងតាមទូសឌ័កាលពីល្ងាចថ្ងៃទី25និងព្រឹកថ្ងៃទី26ខែធ្នូរឆ្នាំ2022នេះថា លោកមិនបានដឺងសោះ លោកថានិងអោយកំលាំងចុះទៅមើលសិនអ៊ីញ្ចឹង ៕