លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុក រួមជាមួយលោកអភិបាលរងស្រុក និងអាជ្ញាធរឃុំបន្ទាយដែក បានអញ្ជើញជួបប្រជាពលរដ្ឋ និងបានសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានឃុំបន្ទាយដែក ដើម្បីស្វែងយល់ពីជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងស្វែងយល់ពីបញ្ហាប្រឈម សំណើសំណូមពរ និងតម្រូវការចាំបាច់ជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។
នៅក្នុងឱកាសនេះដែរ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមានការសប្បាយរីករាយ និងរំភើបដែលមានវត្តរបស់លោកអភិបាលស្រុក អញ្ជើញចុះមកជួបផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ ព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល