ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ឈឿន ប៊ុនឆន ត្រូវបានប្រកាសតែងតាំង ជាស្នងការខេត្តព្រៃវែងជាផ្លូវការ

(ភ្នំពេញ)… នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ.លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅព្រឹកទី១៣.០៣.២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង ស្នងការខេត្តព្រៃវែង។

ការប្រកាសនេះ ធ្វើឡើងនៅសាលប្រជុំធំ(A) ក្នុងអគាររដ្ឋបាលសាលាខេត្តព្រៃវែង ដែលមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

ជាកិច្ចចាប់ផ្ដើមលោកឧត្ដមសេនីយ៍ត្រី ចាន់ ណារិទ្ធ ស្នងការរងខេត្តព្រៃវែង បានអានរបាយការណ៍ស្ដីពីៈ សន្តិសុខសណ្ដាប់ធ្នាប់ក្នុងខេត្តជូនអង្គពិធី..!។

ក្នុងនោះលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានប្រកាសតែងតាំង ជាស្នងការខេត្តព្រៃវែង។

បន្ទាប់មកលោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងពីការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត។

ទន្ទឹមនិងនោះនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថាៈ លោកស្នងការខេត្តព្រៃវែងថ្មី ត្រូវខិតខំបំពេញកិច្ចការងារជូនជាតិមាតុភូមិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
និងត្រូវបម្រើសេវាសាធារណៈ ជូនពលរដ្ឋឱ្យបានល្អប្រសើដោយពុំមានការរើសអើង។

នាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានកត់សម្គាល់ថាៈ កន្លងមកខេត្តព្រៃវែង គ្រប់គ្រងសន្តិសុខបានល្អ.គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍រៀងច្រើនបន្តិច។

ក្នុងនោះផងដែរ នាយឧត្ដមសេនីយ៍ក៏បានលើកឡើង ពីភាពជោគជ័យ របស់កម្ពុជា ចំពោះការទប់ស្កាត់និងលុបបំបាត់នូវជំងឺកូវីដ១៩ លឿននិងឆាប់រហ័ស!។

សូមជម្រាបថាៈ កាលពីថ្ងៃទី២៨.០២.២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
បានចេញសេចក្ដីសម្រេច ដោយតែងតាំងលោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អតីតប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការនគរបាលជាតិ ជាស្នងការខេត្តព្រៃវែង ជំនួយលោកឧត្ដមសេនីយ៍ទោ ព្រុំ សន្ធរ ដែលត្រូវតែងតាំង ជាអគ្គស្នងការរងនគរបាលជាតិ ។

លោក ឈឿន ប៊ុនឆន ពីមុនធ្លាប់កាន់មុខតំណែងជាអធិការស្រុកកោះធំ ខេត្តកណ្ដាល និងផ្លាស់មកជាអនុប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង។
ក្រោយមកក៍ត្រូវបានប្រមុខរាជរដ្ឋាភិបាលតែងតាំងជា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ហើយពេលនេះ លោកបានក្លាយជាស្នងការខេត្តព្រៃវែង៕ ដោយ លោក លាប់ ចាន់

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com