ខេត្តតាកែវ ៖កូនប្រសារអតីតចៅហ្វាយស្រុកគឺលោកវរសេនីយ៍ឯកជ្រិញឆាយដែលមានតួនាទីជាអនុប្រធានប៉ូលិស អន្តោប្រវេស ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឃុំភ្នំដិនស្រុកគិរីវង់ខេត្តតាកែវត្រូវបានក្រុមអាជីវករចាត់ទុកថាជាជើងកាងមានសិទ្ធអំណាចខ្លាំងប្រចាំតំបន់គឺកំពុងស៊ីលុយពីលើគយរាល់រថយន្តដឹកទំនិញពីវៀតណាមមកកម្ពុជាដាច់ខាតត្រូវតែឆ្លងកាត់ គេជាមុនសិនបើពុំដូច្នោះទេកុំសង្ឃឹម។
ដោយបានដាវពីគយនេះហើយក្នុងមួយថ្ងៃមួយថ្ងៃគេអាចសល់លុយយ៉ាងតិចប្រាំពាន់ដុល្លាររហូតធ្វើឲ្យគ្រួសារគេហ៊ានទិញវីឡាទោលនៅបុរីប៉េងហួតផ្លូវ៥០សិបម៉ែត្រដែលមានតម្លៃជាងមួយលានដុល្លារ។លោកវរសេនីយ៍ឯកជ្រិញឆាយ ជា កូនចិនផ្សារទន្លាប់ហើយក៏ជាកូនប្រសារ លោក តឹក តុងលីម អតីតរចៅហ្វាយស្រុកគិរីវង់ដែលសព្វថ្ងៃជាប្រធានក្រុមប្រឹក្សាស្រុក។ដូច្នេះហើយទើបធ្វើអីគេមានឥទ្ធិពលយ៉ាងខ្លាំងដោយសារឪពុកក្មេកចាប់តាំងពីមានការផ្លាស់ប្តូរប្រធានការិយាល័យគយថ្មីមកគេឡើងកាន់អំណាចកាន់តែខ្លាំង។
ចំណែកលោកអ៊ុកគឹមកណ្ណិកា ប្រធានច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនគឺជាកូនប្រុសបង្កើតរបស់លោកអ៊ុកគឹមលេខរដ្ឋលេខាធិការក្រសួងមហាផ្ទៃមិនខ្វាយខ្វល់ពីការប្រមូលផលតាមអាជីវកររកស៊ីដឹកទំនិញនោះទេ។
ការមិនសូវចូលបុស្តិ៍ឬកន្លែងធ្វើការពីសំណាក់ប្រធានច្រកនេះហើយគឺជាឱកាសល្អសម្រាប់លោក ជ្រិន ឆាយ ធ្វើព្យុះភ្លៀងអាជីវករតាមអំពើចិត្ត ។
យោងតាមប្រភពពីក្រុមអាជីវកររកស៊ីដឹកទំនិញពីវៀតណាមឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនក៏ដូចជាមន្ត្រីប៉ូលិសមួយចំនួនបម្រើការងារនៅទីនោះបានបង្ហើបប្រាប់ ថាលោកវរសេនីយ៍ឯកជ្រិន ឆាយ អនុប្រធានប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនជាជើងកាងមានសិទ្ធិអំណាចខ្លាំងលើសមន្ត្រីគយទៅទៀត ។
ដូច្នេះរាល់ទំនិញឆ្លងដែនពីវៀតណាមច្រកភ្នំដិនទាល់តែមានការឆ្លងកាត់ពីលោកជ្រិនឆាយជាមុនសិនទើបគេអនុញ្ញាតឲ្យចេញ បើមិនអញ្ចឹងទេគយមិនឲ្យចេញទាល់តែសោះ។គេមានអំណាចខ្លាំងណាស់សព្វថ្ងៃនេះគឺការងារដាច់តែម្តងហើយជាអ្នកក្ដោបក្ដាប់សេដ្ឋកិច្ចនៅច្រកភ្នំដិនស្រុកគិរីវង់។
ក្រុមអាជីវករទាំងនោះបានរអ៊ូរទាំទៀតថាលោកស្រី ស៊ីសុផា ប្រពន្ធលោកជ្រិនឆាយធ្លាប់បាននិយាយអួត ប្រាប់គេឯងក៏ដូចអ្នកក្បែរខាងថាក្នុងមួយថ្ងៃមួយៗ ប្ដីរបស់គាត់រកលុយបានប្រាំពាន់ដុល្លារឡើងទៅ ។បើសិនជារថយន្តដឹកទំនិញចេញចូលពីវៀតណាមត្រូវបង់ពន្ធគឺគយតម្រូវឲ្យទៅសួរនាំឬក៏ដេញឲ្យអាជីវករទៅជួបលោកេជ្រិនឆាយជាមុនសិនបើពុំដូច្នោះទេត្រូវជាប់គាំង ។
បើសិនជាបង់ពន្ធចូលរដ្ឋចំនួនបីលានរៀលគឺលោកជ្រិនឆាយត្រូវស៊ីពីលើគយក្នុងមួយឡានយ៉ាងតិចសែសិបម៉ឺនរៀលគឺស្មើនឹងមួយរយដុល្លារ។ប្រជាជនរកស៊ីតូចតាចនៅក្បែរព្រំដែនភ្នំដិនត្រូវបានលោកជ្រិនឆាយវាយរាបអស់ហើយដោយសារឥទ្ធិពលឪពុកក្មេកជាប្រធានក្រុមប្រឹក្សាស្រុកគិរីវង្ស ក៏ត្រូវបានប្រភពបន្ថែមទៀតថាលោកជ្រិនឆាយមានអំណាចខ្លាំងណាស់នៅប៉ុស្តិ៍ភ្នំដិនបន្ទាប់ពីប្រធានមក។ហើយអំណាចខ្លាំងរបស់គេមានចាប់តាំងពីប្រធានការិយាល័យគយថ្មីឡើងកាន់តំណែងគឺមានរយៈពេលជិតប្រាំឆ្នាំមកហើយ។
ឥឡូវនេះគេបានសល់លុយទិញវីឡាទោលនៅបុរីប៉េងហួតផ្លូវហាសិបម៉ែត្រខណ្ឌមានជ័យរាជធានីភ្នំពេញដែលមានតម្លៃជាងមួយលានដុល្លារឯណោះ។
នៅរសៀលថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ លោកជ្រិនឆាយបានសារព័ត៌មានក្នុងស្រុកថា ៖ លោកជាអ្នកស៊ីឈ្នួលបង់ពន្ធចូលរដ្ឋឲ្យអាជីវករពួកគាត់មករកពឹងលោកដោយសារគ្មានក្រុមហ៊ុនបង់ពន្ធចូលរដ្ឋតាមប្រព័ន្ធអាស៊ីកូតាមិនបានការដែលឲ្យលោកជួយហើយពិបាកអ៊ីចឹងគឺវាជារឿងរបស់គាត់ទេតើ។ការចំណាយទៅលើការបើកក្រុមហ៊ុនវាអស់សេវាច្រើនអ៊ីចឹងដូច្នេះគាត់រកស៊ីតិចតួចខ្វះលទ្ធភាពបើកក្រុមហ៊ុនដែលមានការចំណាយច្រើនពួកគាត់មកពឹងលោកគឺមានតែអរគុណលោកទៅ។
លោកបន្តទៀតថាខ្ញុំមិនបានយកថ្លៃសេវាច្រើនទេខ្ញុំប្រាប់ទៀតថាបើមានលទ្ធភាពធ្វើខ្លួនឯងបានខ្ញុំប្រាប់ទាំងអស់ការងារក្នុងប្រព័ន្ធអាស៊ីកូដា ហ្នឹង។បើសិនជាពួកគាត់ចេះធ្វើអ៊ិនវ៉យខ្លួនឯងល្អហើយមានអ្វីក៏ពិបាក។
ទាក់ទងនឹងរឿងរ៉ាវខាងលើលោកអ៊ុក កណ្ណិកា ប្រធានអន្តរជាតិភ្នំឌិន និងស្ថាប័នគយភ្នំដិននៅរសៀលថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ អង្គភាពយើងពុំអាចរកការស្រាយបំភ្លឺបាននោះទេ ។
គួរបញ្ចាក់ថាអំពើពុករលួយខ្លះវាពុំមានឯកសារអ្វីមកបញ្ជាក់ឲ្យច្បាស់លាស់នោះទេគឺហុចទារលុយចប់ក៏ប៉ុន្តែសំខាន់ដង្កូវពីសាច់ឯងអញ្ចឹងអ្នកដែលដឹងគឺអ្នកប្រតិបត្តិផ្ទាល់សព្វថ្ងៃមន្ត្រីមួយចំនួនដែលមានតួនាទីក្នុងស្ថាប័នរដ្ឋត្រូវតែបម្រើរាស្ត្រក៏ប៉ុន្តែបើ មួយចំនួនបែរជាយកតួនាទីឬសិទ្ធិអំណាចរបស់ខ្លួនមកធ្វើបាបជនស្លូតត្រង់រកស៊ីស្របច្បាប់ ៕