ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អ្នកកាសែតម្នាក់ប្រចាំខេត្តកំពង់ធំ ត្រូវបានតុលាការឃុំខ្លួន ក្រោមបណ្តឹងមន្រ្តីបរិស្ថាន និង មេឈ្មួញឈើ

ខេត្តកំពង់ធំ ៖ ក្រោយពីការតុលាការខេត្តកំពង់ធំធ្វើការឃាត់ខ្លួន អ្នកកាសែតម្នាក់ ឈ្មោះ សឿ សុជា ដែលជាសហការីទូរទស្សន៍អនឡាញTNM ប្រចាំខេត្តកំពង់ធំ នោះមក..!។
លោក សែម បូរ៉ា ប្រធានទូរទស្សន៍ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានធ្វើលិខិតសុំកិច្ចអន្តរាគមន៍ទៅឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីឱ្យមានការដោះលែងលោក សឿ សុជា បាននៅក្រៅឃុំជាបណ្ដោះអាសន្ន..!។
លោក សែម បូរ៉ា ថារឿងនេះ ពាក់ពា័ន្ធនឹងកក្រដាស់វីង ២-៣សន្លឹក ដែលគេផ្ញើលុយអោយចាយ មានខ្លះ២០ម៉ឺន និង ចុងក្រោយប្រមាណ១០ម៉ឺនរៀល ។ លោកថា បើតាមការសម្របសម្រួលពីសមាគមអ្នកកាសែត បានបង្ហើបថា ៖ គេ អោយលោក សឿ សុជា ធ្វើការសុំទោស ប្រធានបរិស្ថានខេត្តកំពង់ធំ ។ បើមិនដូច្នោះទេ គឺយើងត្រូវតតាំងគ្នា ។
លោក បានចាត់ទុកថា នេះ”ជាការត្រូវគ្នាជាប្រព័ន្ធ រៀបចំទុកមុន ដើម្បីបំបាក់ស្មារតីអ្នកសារព័ត៌មាននៅខេត្តកំពង់ធំ កុំឱ្យហ៊ានផ្សាយៈ នូវភាពអសកម្មបទល្មើស ក្នុងខេត្ត ខណៈអ្នកកាសែតជាឆ្អឹងទទឹងក របស់ឈ្មួញឈើ និងមន្ត្រីបរិស្ថាន”។
យោងតាមប្រភពព័ត៌មានដែលបានផ្សាយជាបន្តបន្ទាប់ កាលពីចុងខែមេសា ឆ្នាំ២០២៣ កន្លងមកនោះ បាន លើកឡើងថា ៖ មេឈ្មួញឈើ ដែលល្បីឈ្មោះ ប្រចាំខេត្តកំពង់ធំ ឈ្មោះ ចែនី ហៅអានី ជាអ្នកទិញឈើដឹកតាមកាឡេថង តាមច្រកអូរផ្អាវ ចេញពីព្រៃឡង់ ស្ទើររាល់យប់ ដើម្បីយកមកស្តុបទុក នៅតំបន់អូរអន្រ្ទង ហើយបន្តដឹកចេញតាម រថយន្តបុកសឿកាត់តាមស្នាក់ការបរិស្ថានអូរផ្អាវ ខេត្តកំពង់ធំ និង បន្តចែកចាយ តាមដេប៉ូ ដោយមិនខ្លាចរអាអ្វីទាំងអស់ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com