ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រហែលទាល់ សម្តេចតេជោ ហ៊ុន សែន ចេញមុខ ទើបអាចទៅរួច ជាមួយក្រុមល្បែងទឹកភ្លៀងខុសច្បាប់នៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ ទោះជាមានការបិទបាំង ដោយប្រើលុយមកលើអ្នកព័ត៌មានមួយចំនួនធំយ៉ាងណាក្តី (តាមតូច តាមធំ ចាប់ពី២០ម៉ឺនរៀល រហូតដល់ ៥ពាន់ដុល្លា )និងមានការលាងសម្អាតផងនោះ ក៏មិនអាចកុហក់ខ្លួនឯង ក៏ដូចការពិតផងទេ នៅអ្វីដែលហៅថា វត្តមាននៃក្រុមសម្របសម្រួល ៖ (លោកឆៃ ហួត-លោកសួរ ) អោយមានបនល្បែងភ្នាល់ទឹកភ្លៀង នៅរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋថា ពួកគេបានដំណើរការជាច្រើនឆ្នាំមកហើយ គឺគេ នៅតែអាចដំណើរការយ៉ាងរលូន ចាប់ពីខែឧសភា ដល់ខែចុងខែវិច្ឆិកា ។ ឆ្នាំនេះក៏ដូចឆ្នាំមុន ពួកគេបានបំបែកទីតាំង ជាច្រើនកន្លែង ដើម្បីចល័តទី នៅពេលមានព័ត៌មានផ្សាយបានផ្សាយនៅទីតាំងក គេក៏រត់ទៅតាំងខ ហើយសមត្ថកិច្ចក៏រកមិនឃើញដែរ តែទោះជាយ៉ាងណាសំបុកចាស់របស់គេនៅម្តុំផ្ការំា ទឹករាំ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋថា ៖ ក្រុមល្បែងទឹកភ្លៀងនេះ ប្រហែលទាល់សម្តេចតេជោ ហ៊ុន សែន ចេញមុខទើបអាចបំបែកបាន ដូចករណីល្បែងមាន់ជល់នៅអរិយក្សត្រ និងក្លឹបកំសាន្តរ៉ុក ជាដើម ៕

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com