តាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឌឃុំពោធិបាន.ស្រុកកោះធំខេត្តកណ្តាល.បានអោយដឹងថា លោកជឹម.ធឹម នាយប៉ុស្តិរដ្ឌបាលដែលទើបនិងឡើងតំណែងក្នុងពេលថ្មីៗ ហាក់ក្តាប់មិនទាន់ជុំ នៅវត្តមាន មាន់ជល់តាមអនឡាន ដែលកំពុងមានវត្តមានជាច្រើនទីតាំងនៅ ក្នុងដែនអាណាចក្ររបស់លោក ។
ជាក់ស្តែង ដូចជានៅផ្ទះឈ្មោះហ៊ាងត្រិតនៅភូមិកំពង់គរ មានបើកមាន់ជល់អនឡាញ តាមទូទស្សន៏ ។ នៅផ្ទះឈ្មោះ.ក្តាមនៅភូមិព្រែកតាដុល មានល្បែងមាន់ជល់អនឡាញ.និងបាញអាប៉ោងនៅខាងក្រោយផ្ទះទៀតផងដែលមានឈ្មោះយីជាអ្នកធ្វើមេអាប៉ោង.និងភូមិព្រែកតារត្ន័មានបើកល្បែងបញ្ជល់មានរស់យ៉ាង.គគ្រឹកគគ្រេងផងដែរ.។
ពលរដ្ឌបានបន្តថាល្បែងទាំងអស់នេះកាលពីលោកមេប៉ុស្តិមុន មិនមានកើតឡើងនោះទេ.អាស្រ័យហេតុនេះពលរដ្ឌស្នើរសុំដល់លោកសុីមឃាងអធិការស្រុកកោះធំមេត្តាមានវិធានការផង។
ជំវិញកណីខាងលើនេះដែរលោកជឹម ធឺម មេប៉ុស្តិទើបតែឡើងថ្មីៗនេះបានប្រាប់តាមទូសព្ឌ័ នៅពីរសៀលថ្ងៃទី6 ខែមិថុនាឆ្ន2023នេះថា លោកមិនទាន់បានដឹងនៅឡើយទេ រឿង់ល្បែងទាំងអស់នេះព្រោះរវល់ប្រជុំញឹកពេក ៕