ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

១០ឆ្នាំមកនេះ មិនដែលឃើញលុយឃុំ លុយគណពង្រឹង ឃុំស្អាងភ្នំ ទំលាក់មកជួយជួសជុលផ្លូវ ចូលវត្តមហាសាគរ កោះ៥០០ នោះទេ។

ប្រហែលហត់នឿយ ទៅនឹងការជួសជុលផ្លូវដោយខ្លួនឯង ប្រវែង ៣៨០ម៉ែត្រ ជារៀងរាល់ឆ្នាំនោះហើយ ទើបធ្វើអោយព័ត៌មាននេះបាន បែកធ្លាយដល់អ្នកព័ត៌មាន អោយជួយផ្សព្វផ្សាយផងថា សូមលោកមេឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មេត្តាចុះមកពិនិត្យមើលផ្លូវចូលវត្ត មហាសាគរ កោះ៥០០ សូមចាក់បេតុងតែម្តង ដើម្បីកុំអោយពិបាក ព្រះសង្ឃចេញមកជួសជុលជារៀងរាល់ឆ្នាំ យ៉ាងដូច្នេះ ។

យោងតាមប្រជាពលរដ្ឋ បានបញ្ជាក់ដោយលក្ខណ្ឌមិនបញ្ចេញឈ្មោះបាន អោយដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះថា ៖ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ នឹងព្រះសង្ឃតែងនាំគ្នា ខ្លះចេញពលកម្ម ខ្លះចេញថវិកា ដើម្បីទិញកំទេចថ្មី ឬ ដី យកមកជួសជុល កន្លែងដែលខូចខាត ព្រោះខែវស្សា ពិបាកក្នុងការធ្វើដំណើរ រយៈពេល១០ឆ្នាំមកនេះ ។

ប្រជាពលរដ្ឋក៏បានស្នើដល់ លោកមេឃុំ និង ក្រុមគណពង្រឹង សូមជួយដោះស្រាយ ចាក់ផ្លូវបេតុង អោយតែម្តងទៅ ដើម្បីងាយស្រួលធ្វើដំណើរ ។

លោកមេឃុំ ស្អាងភ្នំ បានប្រាបើព្រះនរាយណ៍ថា ៖ ផ្លូវនេះជាប់ពាក់ព័ន្ធទៅនឹងឃុំ២ មានឃុំស្អាងភ្នំ និង ឃុំក្រាំងយូវ ។ ចំពោះសំណួរថា ៖ តើរយៈពេលកន្លងមកនេះ ខាងឃុំ មានបានចុះជួយជួសជុលផ្លូវទេ ។សំណួរនេះ លោក បានបំភ្លឺនោះទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com