ម៉ោងកើតហេតុ នៅវេលាម៉ោង២២:៣៧នាទី (ម៉ោងក្នុងកាំមេរ៉ាសុវត្តិភាព)ថ្ងៃទី០៩ខែកក្តដាឆ្នាំ២០២៣ នៅចំណុច ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមបណ្តឹងជនរងគ្រោះ
ឈ្មោះ ច័ន្ទ សុភ័ក្រ្ត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ លក់ទូរសព្ទ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
+សម្ភារៈបាត់បង់ ទូរសព្ទដៃចំនួន០៦គ្រឿង ម៉ាកIPHONEចំនួ០៥គ្រឿង ម៉ាកREMi ០១គ្រឿង
+ ជនសង្ស័យ ចំនួន០៤នាក់ អ្នកផ្សំគំនិត ០១នាក់
១. ឈ្មោះ សុទ្ធ រតនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន មានសារធាតុញៀន)។ កូនលោកស្នងការរង ខេត្តកណ្តាល ឈ្មោះ សេង សុទ្ធ ។
២. ឈ្មោះ ប្រុស សេងហួរ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកថី សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន មានសារធាតុញៀន ធ្លាប់ជាប់ពន្ធនាគារ)
៣. ឈ្មោះ ត្រេន ភេទប្រុសអាយុ ១៣ ឆ្នាំ ទីលំនៅ មិនពិតប្រាកដ (អនីតិជន អ្នកធ្វើសកម្មភាព គេចខ្លួន)
៤.ឈ្មោះ ត្រង ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅ មិនពិតប្រាកដ (គេចខ្លួន)
៥.អ្នកផ្សំគំនិតឈ្មោះ ម៉ៅ ហុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករ ភូមិព្រែកគយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល (ឃាត់ខ្លួន)។
+សភាពរឿងហេតុ
កាលពីវេលាម៉ោងកើតហេតុ ខាងលើ ជនរងគ្រោះបានបិទទ្វារតូបលក់ទូរសព្ទ ហើយបានចូលទៅងូតទឹក ពេលនោះប្រពន្ធ ជនរងគ្រោះបានសម្រាក ខាងលើក្នុងបន្ទាប់ មើលទូរសព្ទ បន្ទាប់ក៏បានលឺសំលេង បញ្ឆេះម៉ូតូ ខាងក្រៅ ក៏មានការសង្ស័យ ហើយបានបើកកាំមេរ៉ាសុវត្ថិភាព មើលឃើញ សកម្មភាព ជនសង្ស័យចូលធ្វើសកម្មភាព លួចយកទូរសព្ទ នៅក្នុងទូ ភ្លាមនោះប្រពន្ធជនរងគ្រោះ ស្រែកផ្អើលឆោឡោ ទើបជនរងគ្រោះ ស្ទុះចេញមកក្រៅ បានជិះម៉ូតូម៉ូតូតាមរក ប៉ុន្តែរកមិនឃើញ ។ លុះដល់ថ្ងៃទី១២ .០៧.២០២៣ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំង ជំនាញ អ ហ ខេត្ត និងក្រុងតាខ្មៅ ដឹកនាំដោយលោកមេបញ្ជាការក្រុងតាខ្មៅ នៅថ្ងៃទី១៤ ខែ០៧ ឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យ ចំនួន០២នាក់ និងអ្នកផ្សំគំនិត០១នាក់ ។
+បច្ចុប្បន្ន ជនសង្ស័យ ឃាត់ខ្លួននៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅដើម្បី សាកសួរ បន្តនីតិវិធី។
បច្ចុប្បន្ន បានបញ្ជួនមកតុលាការហើយ ។