ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កងរាជអាវុធហត្ថស្រុកស្អាង ធ្វើការ បង្ក្រាបជួញដូរ និង រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

-នៅវេលាម៉ោង ២៣:២៥ នាទី ថ្ងៃទី ០៦ ខែ សីហា ឆ្នាំ២០២៣  ចំណុចផ្លូវបេតុងស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល។

– ជនសង្ស័យ ០២នាក់ ប្រុស (ឃាត់ខ្លួន) តេស្តសារធាតុញៀន វិជ្ជមាន(+)។

១/ឈ្មោះ យ៉ុន យ៉ុម អាយុ ៣៦ឆ្នាំ មុខរបរមិនពិត មានទីលំនៅបច្ចុប្បន្នភូមិព្រែករុនឃុំព្រែកគយស្រុកស្អាងខេត្តកណ្តាលធ្លាប់ជាប់ពន្ធធនាគារយះពេល០៣ឆ្នាំកាលពីឆ្នាំ២០១៧ពីបទជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
-បច្ចុប្បន្នមាន(ដីកាបង្គាប់អោយចាប់ខ្លួន) លេខ ៣០៥ ដកបចខ របស់ចៅក្រមស៊ីបសួរនៃសាលាដំបូងខេត្តកណ្តាល(ករណីមិនរៀងចាល)
២-ឈ្មោះ មុីចន្ថា ហៅ(ពេជ្រ)ភេទប្រុសអាយុ៤០ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតានុប ឃុំ កំពង់ស្វាយ ស្រុកកៀនស្វាយខេត្តកណ្តាល
*វត្ថុតាងចាប់យក
១-គ្រឿងញៀន ចំនួន០៩កញ្ចប់ធំ០២កញ្ចប់និង មធ្យម ០៤ កញ្ចប់ តូច០៣កញ្ចប់
២-ទូរសព្ទដៃចំនួន០៣គ្រឿង
-ម៉ាកHUAWEIចំនួន០១គ្រឿងពណ៍ប្រផេះ
-ម៉ាកOPPOពណ៍សខៀវចំនួន០១គ្រឿង
-ម៉ាកណូគៀពណ៍ក្រហមចំនួ ០១គ្រឿង
-និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
* ដំណើររឿងហេតុ
-ដោយបានទទួលពត៌មានពីប្រជាពលរដ្ឋល្អថា នៅចំណុចខាងលើមានការចែកចាយនិងប្រើប្រាស់គ្រឿងញៀន ភ្លាមនោះ កម្លាំង ឣ-ហ ស្រុកស្អាង ចំនួន ០៦ នាក់ មធ្យោបាយរថយន្ត ០១ គ្រឿង ម៉ូតូ ០២ គ្រឿង ដឹកនាំដោយលោក វ/ត្រី អ៊ូផល្លី មេបញ្ជាការស្រុក ចុះដល់កន្លែងកើតហេតុ បង្រ្កាបបានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ០១ នាក់ ឈ្មោះ យ៉ុនយ៉ុម ឆែកឃើញ ថ្នាំញៀន ចំនួន ០៤ កញ្ចប់ ធំ០១ កញ្ចប់ មធ្យម ០១ កញ្ចប់ តូច០២កញ្ចប់នៅ និងខ្លួនជនសង្សយ័
-តាមចម្លើយសារភាពរបស់ឈ្មោះ យ៉ុនយ៉ុម បានទិញគ្រឿងញៀនពីឈ្មោះ មុីចន្ថា ហៅ (ពេជ្រ) មានទីលំនៅ ភូមិ ព្រែកតានុប ឃុំ កំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល។តែងតែយកមកអោយនៅតាមផ្លូវឬមក
ដល់មុខផ្ទះឈ្មោះយ៉ុនយ៉ុមនៅភូមិ ព្រែករុនឃុំព្រែកគយស្រុកស្អាងខេត្តកណ្តាលលុះ មកដល់ថ្ងៃទី៧ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៣:៥៣ដោយមានការសម្របសម្រួលពីឯកឧត្តម លាវស្រេងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល
-ដោយមានការអនុញ្ញាតិពីលោក ឧត្តមសេនីយ៍មេបញ្ជាការអ-ហ ខេត្ត និងលោក មេបញ្ជាការងទទួលជំនាញ នាយការិយាលយ័ ជួញដូរគ្រឿងញៀនអ-ហខេត្តបានឃាត់ឈ្មោះមុីចន្ថា ហៅ(ពេជ្រ)នៅចំណុចផ្លូវបេតុងមុខផ្ទះឈ្មោះយ៉ុនយ៉ុមភូមិព្រែករុនឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល ឆែកឃើញ គ្រឿងញៀនចំនួន០៥កញ្ចប់ធំ០១កញ្ចប់មធ្យម០៣កញ្ចប់តូច០១កញ្ចប់នៅជាប់និងខ្លួនឈ្មោះមុីចន្ថាហៅ(ពេជ្រ)
-បច្ចុប្បន្នជនសង្សយ័ទាំងពីរនាក់ខាងលើឃាត់នៅអ-ហស្រុកស្អាង ដើម្បីចាត់ការតាមនិតិវិធី។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com