ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អបអរសាទរ​ពិធីប្រកាសចូលកាន់តំណែងអភិបាល​ នៃគណៈអភិបាលស្រុកស្វាយទាប​

ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង  នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក​ ជា​ ហ៊ន​ ជាអភិបាល​ នៃគណៈអភិបាលស្រុកស្វាយទាប ជំនួសលោក​ ម៉ែន​ សារ៉ាន់​ ដែលត្រូវដល់អាយុចូលនិវត្តន៍​ស្របតាមច្បាប់កំណត់របស់ក្រសួងមហាផ្ទៃ ។

អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត​ លោកប្រធានមន្ទីរ-អង្គភាពមួយចំនួនក្នុងខេត្ត តំណាងកងកម្លាំងទាំងបី លោក លោកស្រីប្រធាន​ និងសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក​ ប្រធានការិយាល័យ មន្ត្រីរាជការចំណុះសាលាស្រុក​ និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្ដមអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាស្រុុក​ គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ ជាពិសេសលោក ម៉ែន សារ៉ាន់ ដែលនៅក្នុងអាណត្តិ នៃការដឹកនាំជាអភិបាលស្រុកកន្លងមកបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បំពេញតួនាទីភារកិច្ចដឹកនាំស្រុកប្រកបដោយការសាមគ្គីភាពក្នុងជួរគណៈអភិបាលស្រុក និងមន្ត្រីរាជការទាំងអស់សម្រេចបាននូវលទ្ធផលល្អប្រសើរទាំងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការថែរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ​ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមអភិបាលខេត្តបានផ្ដាំផ្ញើនូវកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១-ត្រូវពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ដោយត្រូវចៀសឲ្យបាននូវទំនាស់ផលប្រយោជន៍ និងទំនាស់ដែលកើតចេញពីការប្រើអំណាចមិនត្រឹមត្រូវ។
២-ត្រូវបង្កើនការសហការក្នុងការថែរក្សាពង្រឹងសន្តិសុខ​ ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ចោរកម្ម និងល្បែងស៊ីសងជាដេីម។
៣-គណៈអភិបាលស្រុក​ ត្រូវរៀបចំធ្វើការបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងជួរគណៈអភិបាលស្រុកឲ្យបានច្បាស់លាស់។
៤-ត្រូវខិតខំពង្រឹងការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយស្រុក និងផ្ដល់ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ ឲ្យមានដំណើរការល្អ ដើម្បីលើកកម្ពស់ការផ្ដល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ប្រកប ដោយអភិបាលកិច្ចល្អ ស្របតាមបែបបទ និងនីតិវិធី នៃការផ្ដល់សេវាតាមរចនាសម្ព័ន្ធ និងមុខងារថ្មី។
៥-ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងណែនាំស្មៀនសង្កាត់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលស្រុក​ ឲ្យអនុវត្តបានត្រឹមត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អជូនប្រជាពលរដ្ឋ។
៦-រដ្ឋបាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើ វិស័យអាទិភាពនានាជាមួយស្រុកជាប់ព្រំដែន នៃប្រទេសជិតខាង ឲ្យបានល្អប្រសើរ ។
៧-រដ្ឋបាលស្រុកត្រូវបង្កើនការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅក្នុងអង្គវេទិកាសាធារណៈ ជាពិសេសទំនាស់ដីធ្លី ត្រូវខិតខំព្យាយាម អត់ធ្មត់ ដើម្បីដោះស្រាយប្រកបដោយតម្លាភាព យុត្តិធម៌ និងសន្តិវិធី ដោយឈរលើគោលការណ៍បង្រួមទំនាស់ ពង្រីកការដោះស្រាយ ជាមួយនិងការខិតខំ ទប់ស្កាត់កុំឲ្យមានទំនាស់ថ្មីគ្រប់ប្រភេទកើតឡើង​ឲ្យមានប្រសិទ្ធភាព។
៨-រដ្ឋបាលស្រុកត្រូវបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើ វិស័យអាទិភាពនានាជាមួយស្រុកជាប់ព្រំដែន នៃប្រទេសជិតខាង ឲ្យបានល្អប្រសើរ ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com