ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ផ្លូវសាធារណៈមួយកន្លែង ត្រូវបានម្ចាស់ឃ្លាំងស្តុកទំនិញយកធ្វើជាអាជីវកម្ម នៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ បងប្អូនក៍ដូចជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បានសម្តែងការមិនពេញចិត្តចំពោះ ម្ចាស់ឃ្លាំងស្ដុកទំនិញមួយកន្លែង ដែលបានយកផ្លូវសាធារណៈ ធ្វើជាអាជីវកម្មដោយដាក់អីវ៉ាន់លើផ្លូវសាធារណៈនិងចតរថយន្ដ រុឺម៉កស្ទើរពេញផ្លូវ យ៉ាងរំភើយដោយមិនខ្លាចប៉ះពាល់សណ្ដាប់ធ្នាប់ផ្លូវសាធារណៈនោះឡើយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រះឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពពីអ្នកធ្វើដំណើរ បានលួចខ្សឹបប្រាប់អង្គភាពប្រាប់សារព័ត៌មានយើង ថាពួកគាត់ពិតជាពិបាកធ្វើដំណើរ ពេលខ្លះមានការកកស្ទះជាពិសេសគឺនៅពេលព្រឹកតែម្ដង។

ម្យ៉ាងវិញទៀតពួកគាត់ឆ្ងល់ថា ទំនិញទាំងអស់មានពន្ធត្រឹមត្រូវនិងច្បាប់អនុញ្ញាតដែរឬទេ ពួកគាត់ឃើញតែមានរថយន្តរុឺម៉កដាក់ពាសពេញផ្លូវ មកយកទំនិញដឹកចេញជាហូរហែរយក ទៅលក់បន្តតាមបណ្ដាស្រុកក៏ដូចជាបណ្ដាខេត្តនានាផងដែរ។

ប្រភពបានបន្តថា ពួកគាត់មិនដែលឃើញអាជ្ញាធរឬសមត្ថកិច្ចខាងណាចុះមករៀបចំសណ្ដាប់ធ្នាប់នោះឡើយដោយមិនដែលបណ្ដោយឲ្យម្ចាស់ឃ្លាំងស្តុកទំនិញដាក់លើផ្លូវសាធារណៈយ៉ាងរំភើយដោយមិនខ្វល់ខ្លាចប៉ះពាល់ឬគ្រោះថ្នាក់កើតឡើងផ្សេងៗជាយថាហេតុនោះឡើយ។

ពលរដ្ឋអ្នកធ្វើដំណើរឆ្ងល់ថា តើផ្លូវសាធារណៈមួយកន្លែងនេះតើខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឲ្យតម្រូវយកផ្លូវសាធារណៈនេះធ្វើអាជីវកម្ម យកអីវ៉ាន់ ជាច្រើនប្រភេទមកដាក់លើផ្លូវសាធារណៈនេះនឹងចតរថយន្តរុឺម៉ក ពាសពេញផ្លូវបែបនេះមែនឬទេ?

ជុំវិញករណីខាងលើកនេះដែរអង្គភាពសារព័ត៌មានយើងបានសុំការបំភ្លឺពីលោកសូ៑ ម៉ុល អភិបាលស្រុករមាសហែក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ លោកបានប្រាប់ឲ្យដឹងថា ទទួលបានព័ត៌មាននេះហើយ លោកនឹងឲ្យអធិការដឹកនាំកម្លាំងចុះធ្វើកិច្ចសន្យា ។

ពាក់ព័ន្ធករណីយកផ្លូវសាធារណៈធ្វើអាជីវកម្មនេះផងដែរ ប្រជាពលរដ្ឋអ្នកធ្វើដំណើរមានការជឿងជាក់យ៉ាងខ្លាំងលើកអាជ្ញាធរស្រុករមាសហែកដែលមានលោកស៑ូ ម៉ុលជាប្រធានគណៈបញ្ជាការឯកភាពស្រុក  សូមលោកមេតាជួយចុះពិនិត្យនិងណែនាំម្ចាស់ឃ្លាំងស្តុកទំនិញ កុំឲ្យគាត់ធ្វើអ្វីតាមតែអំពើចិត្តបែបនេះ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com