ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មជ្ឈមណ្ឌល ចយ ហូថេល ដែលមានទីតាំងទល់មុខផ្សារអូឡាំព្យា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញមានលួចបង្កប់ល្បែងសុីសងខុសច្បាប់ជាច្រើនប្រភេទ បើកលេងវិញហើយ

ប្រភពថា ចំពោះទីតាំងខាងលើនេះ កន្លងមកត្រូវបានបណ្ដាញព័ត៌មានជាច្រើន ធ្លាប់បានចុះផ្សាយជុំវិញបង្កប់ល្បែងសុីសងខុសច្បាប់ និងធ្លាប់បានបិទមួយរយះពេលខ្លីដែរ ប៉ុន្តែនៅថ្មីៗនេះ ស្រាប់តែគេឃើញថា បានបើកឲ្យដំណើរវិញជាធម្មតាឡើងវិញ និងបានកំពុងទទួលទាំងភ្ញៀវជនជាតិចិន និងពលរដ្ឋខ្មែរចូលទៅលេងទាំងថ្ងៃទាំងយប់។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា ទីតាំងបើកលេងល្បែងសុីសងក្នុងមជ្ឈមណ្ឌល ចយ ហូថែល កន្លងមកពិតជាធ្លាប់បានបិទមួយរយៈហើយមែន បន្ទាប់ពីមានសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថា មានបង្កប់លេងល្បែងសុីសង ហើយពេលនេះទីតាំងមួយកន្លែងនេះ បានកំពុងបើកដំណើរការជាថ្មីវិញហើយដែរ។

ប្រភពបានបន្តទៀតថា មជ្ឈមណ្ឌលខាងលើ មានលេងល្បែងបៀរចិននិងល្បែងផ្សេងៗទៀត ដូចក្នុងកាសុីណូជាពិសេសពេលយប់សំបូរភ្ញៀវចូលលេងណាស់សុទ្ធតែភ្ញៀវ វី អាយ ភី(VIP)។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com