ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ចាន់ តារា​ មេគយច្រកព្រៃវល្លិ៍នៅស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង កំពុងបើកដៃឱ្យឈ្មួញធំៗដឹកទំនិញទាំងយប់ទាំងថ្ងៃដោយសេរី

(ខេត្តស្វាយរៀង)÷ការដឹកទំនិញទាំងចេញ,ទាំងចូលនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ស្ថិតនៅក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀង គឺជាប្រភពហិរញ្ញវត្ថុដ៏សំខាន់របស់មន្ត្រីគយដែលប្រចាំការនៅទីនោះ ពោលគឺ អ្វីៗអាស្រ័យទៅលើបបូរមាត់របស់លោកចាន់ តារា មេគយច្រកព្រៃវល្លិ៍នោះផ្ទាល់តែម្ដង ហើយចំណុចសំខាន់ដែលកំពុងកើតឡើងនៅទីនោះ គឺទំនិញទាំងឡាយមិនចាំបាច់ឆ្លងការត្រួតពិនិត្យអ្វីទេ ។

បើតាមប្រភពពីមន្រ្តីអង្គភាពផ្សេងៗដែលប្រចាំការនៅច្រកនោះបានឲ្យដឹងថា មានឈ្មួញធំៗជាច្រើននាក់រកស៊ីនាំចូលទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់នាំចូលទៅប្រទេសវៀតណាមតាមច្រកនេះយ៉ាងរលូន ។ ឈ្មួញធំៗទាំងនោះ គឺម៉ូយដ៏សំខាន់របស់លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ដែលកំពុងសាងភាពល្បីល្បាញខាងពុករលួយដោយគ្មានញញើតអ្វីទាំងអស់ ចំណែកប្រធានសាខាគយខេត្តស្វាយរៀង មិនបានចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក ចាន់ តារា នោះទេ ហើយបណ្ដោយឲ្យលោក ចាន់ តារា​ ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។

ប្រភពពីមន្ត្រីនៃស្ថាប័នផ្សេងៗបានឲ្យដឹងបន្តថា​ បន្ទាប់ពីលោក ចាន់ តារា ទទួលបានតំណែងជាមេគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ គឺលោក ចាន់ តារា ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក  ហើយទំនិញទាំងឡាយណាដែលឆ្លងកាត់ក្នុងដែនសមត្ថកិច្ចរបស់លោកចាន់ តារា គឺមិនចាំបាច់មានការត្រួតពិនិត្យអ្វីទេដោយគ្រាន់តែបង់លុយ និងសាហ៊ុយសម្រាប់បុគ្គលលោកមេគយចាន់ តារា ជាការស្រេច។ អ្វីដែលគេចាប់អារម្មណ៍មួយទៀតនោះគឺមានជនស៊ីវិលមួយក្រុមត្រូវបានគេជួលមកឲ្យជួយធ្វើការ ក្រុមមន្ត្រីគយនៅច្រកព្រៃវល្លិ៍  ពីព្រោះថាមន្ត្រីគយដែលសល់លុយវាល់លានដុល្លារទាំងនោះ មិនអាចទៅឈ្ងោកមើលទំនិញនៅតាមរថយន្តដែលឆ្លងដែននោះបានឡើយ។ដោយសារតែជាមន្ត្រីធំបែបនេះហើយ ទើបទំនិញទាំងឡាយមិនចាំបាច់ឆ្លងកាត់ការត្រួតពិនិត្យ និងមិនមានការត្រួតពិនិត្យ ព្រោះអ្នកដែលឈរនៅទីនោះ មិនមែនជាមន្ត្រីជំនាញជាអ្នកត្រួតពិនិត្យនោះដែរ។ ផ្ទុយទៅវិញគឺជាជនស៊ីវិលដែលគយជួលឲ្យដើរមើលរថយន្តដឹកទំនិញឆ្លងកាត់តែប៉ុណ្ណោះ។

ប្រភពស្និទ្ធនឹងលោក​ ចាន់ តារា ឲ្យដឹងថា​ ប្រសិនបើគ្មានការបើកដៃពីសំណាក់មេសាខាគយខេត្តស្វាយរៀងទេនោះ គឺលោក ចាន់ តារា មិនអាចប្រព្រឹត្តអំពើពុក រលួយតាមរបៀបជិះសេះលែងដៃដូចសព្វថ្ងៃនេះដែរ ៕   ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com