សំណុំរឿងក្តីលេខ ៦៦ ( ដ ) ចុះថ្ងៃទី ៣០-០៣-២០២២
-លោក ឡាច សុខ ជាប្រជាជនក្រីក្រ ប្រភេទ២
ស្នើអោយមានការកាត់ក្តីអោយបានឆាប់ និងស្វែងរកមេធាវីជួយការពារក្តី រកមិនបាន ខណៈមេធាវីដែលបានប្រកាសជាសាធារណៈខ្លះតេទៅ រវល់រហូត ឬ រុញពីមួយ ទៅមួយ ។
-នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៦ នៃសាលាឧទ្ធរភ្នំពេញ បានបញ្ជូនលិខិតចូលប្រធានមន្ទីររៀបចំដែលដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល ស្នើចាត់មន្រ្តីចុះវាស់វែង និងពិនិត្យដីដែលកំពុងមានវិវាទ ។ រយៈពេលជិត៤ខែ ពោលគឺនៅថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ទើបខាងមន្រ្តីសុរិយោដី ចុះពិនត្យ ។
-នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ខាងសាលាឧទ្ធរបានប្រាប់ថា ខុសកលេខក្បាលដី ស្នើអោយមន្រ្តីសុរិយោដី ពិនិត្យម្តងទៀត ។ ការពិនិត្យម្តងនេះ មិនដឹងប្រើពេលប៉ុន្មានខែទៀត ?
លោក ឡាច សុខ បានបញ្ជាក់ថា ៖ គ្រួសារគាត់ នៅក្នុងបន្ទុកម៉ែឳ មានគ្នា៣នាក់ តែលុះឳពុកម្តាយស្លាប់ទៅ ត្រូវតុលាការខេត្តកណ្តាលបែងចែកទ្រព្យជា៦ចំណែក ។ ៣ចំណែកទៀតនោះជាកូនបងៗ ដែលបានបែកចេញពីឳពុកម្តាយ និង រដ្ឋបានចែកដីស្រែ ដីភូមិរួចទៅហើយដែរ ។
រឿងពិសេសទៀតនោះប្រជាជន មួយចំនួននៅក្នុងភូមិ បានផ្តិតមេដៃគាំទ្រ លោក ឡាច សុខ ចំពោះរឿងការពិតដែលបងៗ បានចំណែកអស់ហើយ នៅតែ៣ប៉ុណ្ណោះ ដែលមិនទាន់បានចំណែកពីឳពុកម្តាយ ដែលរដ្ឋបានចែកអោយ ៕