ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អបអរសាទរពិធីបេីកកម្មវិធីប្រណាំងទូកខ្នាតអន្តរជាតិ​ និងទូកក្តារបីសន្លឹក​ថ្ងៃទី១នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង​ ក្រោមដំបូលសន្តិភាព​ និងបរិយាកាសសប្បាយរីករាយ

(ខេត្តស្វាយរៀង)÷នៅរសៀលថ្ងៃសៅរ៍ ៦កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ​ ឯកឧត្តម​ ជុំ​ ហាត​ ប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវ​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តនិងលោកជំទាវ​ បានអញ្ជេីញចូលរួមក្នុងពិធីបើក​ការប្រណាំងទូកខ្នាតអន្តរជាតិ​ និងទូកក្តារបីសន្លឹក​ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានិងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាព្រឹទ្ធសភា-រដ្ឋសភាមណ្ឌលស្វាយរៀង ឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ភ្ញៀវជាតិ-អន្តរជាតិ មន្ទីរ-អង្គភាពនានាជុំវិញខេត្ត ក្រុង-ស្រុកទាំង៨ និងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

មានប្រសន៍ក្នុងពិធីបេីកការប្រណាំងទូក ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀងបានញ្ជាក់ថា​ នៅឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបានរៀបចំពិធីប្រណាំង​ទូក​ប្រពៃណីខ្នាតអន្តរជាតិ និងទូកក្ដារបីសន្លឹកនៅ​តាមបណ្ដោយមាត់ទន្លេវ៉ៃគោ បន្ទាប់ពីត្រូវបាន​​ផ្ដួចផ្ដើមឲ្យមានការរៀបចំឡេីងពីសំណាក់ឯកឧត្ដមនាយ​ឧត្ដមសេនីយ៍​ ហុក ឡងឌី អតីតអគ្គ-ស្នងការនគរបាលជាតិ ចាប់តាំងពីឆ្នាំ២០០៨មក​ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះ​ព្រះខែ អកអំបុក ក៏ដូចជាបង្កភាពសប្បាយរីករាយ​ជូនដល់បងប្អូន​ប្រជាពលរដ្ឋបានទស្សនាកម្សាន្ត។

សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញចូលរួមកម្សាន្ដសប្បាយ នៅថ្ងៃទី ១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឲ្យបានច្រើនកុះករ ក្នុងនោះក៏មានស្តង់ពិពណ៍ តន្ត្រីកំសាន្ត បាញ់កាំជ្រួច បង្ហោះគោម និងការលក់ម្ហូបអាហារ។

សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ មានប្រសាសន៍ថា​ ពិធីប្រណាំងទូកខ្នាតអន្តរជា​តិ​ និងទូកក្តារបីសន្លឹក​នៅខេត្តស្វាយរៀង ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយមានការផ្តួចផ្តើម និងការឧបត្ថម្ភពី ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេ បញ្ជាការរងកងយោធពលខេម រភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស រួមជាមួយ ឯកឧត្តម ម៉ែន វិបុល អភិបាល ប្រធានគណបក្សខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវលោក លោកស្រី ក្រុមការងារ គណៈកម្មា ធិ ការ កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយ ខេត្តស្វាយរៀង ដើម្បី បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបាន ទស្សនា កម្សាន្ត និងបង្ហាញឱ្យឃើញនូវការសាមគ្គី ភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណី របស់ប្រជាជនខ្មែរដែលមានតាំងពីយូរលង់ មកហើយ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវអនុវត្តតាមតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាពិសេស កងកម្លាំងទាំងបីប្រភេទ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ហើយប្រចាំការជាប្រចាំ ដើម្បីធ្វើយ៉ាងណាឲ្យពិធីប្រណាំងទូកដំណើរការបានទៅដោយរលូន រក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តក្នុងពិធីប្រណាំងទូកនេះ ។

សូមជម្រាបជូនថា​ ពិធីប្រណាំងទូកឆ្នាំនេះ មានទូកចូលរួមប្រណាំងមកពីបណ្តារាជធានី-ខេត្ត និងទូកក្នុងខេត្ត សរុបចំនួន ៦៧គ្រឿង រួមមាន៖ ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ ២២នាក់ មានចំនួន ៥៧គ្រឿង និងប្រភេទទូកក្ដារបីសន្លឹក ចំណុះ ៣នាក់ មានចំនួន ១០គ្រឿង និងមានកីឡាករ-កីឡាការិនី សរុប ១.៦៣៩នាក់ (នារី ១១នាក់)។ ដោយ = សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com