ខេត្តកណ្តាល៖ ក្រុមញៀនល្បែងមាន មាន់ជល់ អាប៉ោង យូគី តៃស៊ីវ កំពុងមមាញឹកលបលួចលេងនៅតាមភូមិ ដែលមានអ្នករត់ការដោយបុគ្គល២នាក់ មានឈ្មោះអាជាមាំង និងឈ្មោះ គ្រឿង ឈ្នោះញ៉ឺង ។
សេចក្តីរាយការណ៏នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ អមដោយរូបភាពផង បានបញ្ជាក់ថា៖ ពួកគេមានភាពវ៉ៃឆ្លាត ក្នុងការចល័តទីម្តងលេងនៅភូមិខ្នាតាំយូខាងត្បូង ម្តងនៅភូមិព្រែកចាមខាងត្បូង និងម្តងលេងនៅភូមិព្រែកជ្រៃក្រៅ ។
ការចល័តទីនេះ គឺមានភាពងាយស្រួលក្នុងការបំភ័ន ភ្នែកថ្នាក់លើ និងបំភ័នដល់ក្រុមសារព័ត៌មានក្នុងការផ្សាយ ព្រោះកន្លងមកមានជនខិលខួច បានបំលែងព័ត៌មានពិត អោយក្លាយទៅជាព័ត៌មានមិនពិត ដោយថតកន្លែងអត់លេង ឬផ្អាក បាន៣-៤ថ្ងៃមកផុសជាសាធារណៈ។បន្ទាប់មក ពួកគេក៏បន្តលេងទៀតក្រោមអំណាចរបស់ថ្នាក់ក្រោម ដែលមានចេតនាបិទភ្នែកធ្វើមិនដឹងដើម្បីគោលបំណងអ្វីមួយ ឬមានសំពាធមានពីថ្នាក់លើដែលមានថានៈបុណ្យស័កធំជាង ធ្វើអោយរឿងនោះក្លាយជារឿងធម្មតាទៅហើយ ពោលបានន័យថា ផ្សាយបានតែផ្សាយ លេងនៅតែលេង ៕