ខណ្ឌពោធិ៍សែនជ័យ : មិនចង់គួរអោយជឿថា នៅទឹកដីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅម្តុំផ្សារព្រៃទាប្រមាណ២០០ម៉ែត្រ ៤ជ្រុង មានទៅដោយមាន់អនឡាញ ប្រមាណជិត១០កន្លែង ។ ជាជាក់ស្តែងទីតាំង២កន្លែង ស្ថិតនៅផ្លូវលេខ២៦k ភូមិព្រៃទា១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខាងកើតផ្សារព្រៃ មានមាន់អនឡាញ នៅក្នុងតារាងបាល់ទះ ទល់មុខជ្រាសគ្នាបន្តិច គឺបានបើកលេងយ៉ាងសប្បាយអើងកង ។
ប្រភពដែលបានបញ្ជូនរូបនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា កន្លែងប្រហែលមានអ្នកកាង ហើយមើលទៅទើបខាង អាជ្ញាធរមានប៉ូលីសជាដើមហាក់មើលមិនឃើញ ពិសេសលោកអធិការតែម្តង ។
ទោះជាយ៉ាងប្រជាពលរដ្ឋសង្ឃឹមទៅលើលោកស្នងការរាជធានីភ្នំពេញ ដែលអាចបោសសំអាតក្រុមនេះ ៕