ខណ្ឌពោធិ៍សែនជ័យ : មិនចង់គួរអោយជឿថា នៅទឹកដីខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅម្តុំផ្សារព្រៃទាប្រមាណ២០០ម៉ែត្រ ៤ជ្រុង មានទៅដោយមាន់អនឡាញ ប្រមាណជិត១០កន្លែង ។
ជាជាក់ស្តែង១ ក្នុងចំណោមផ្សេងទៀត ឃ្លាំង១កន្លែងទៀត ស្ថិតតាមបណ្តោយ កែងផ្លូវ៨៦k បត់ចូលតាមផ្លូវបេតុងទើបចាក់ថ្មី ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បើកលេងមាន់អនឡាញ យ៉ាងសុខស្រួល ។
ប្រភពដែលបានបញ្ជូនរូបនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ ។
បានបញ្ជាក់ថា ទីតាំងនោះទើបតែបើកលេងទេ តែអ្នកញៀនល្បែងតែងបោសគូទខោ ជារៀងរាល់ថ្ងៃ ។
ប្រជាពលរដ្ឋសង្ឃឹមថា លោកអធិការនឹងប្រើកណ្តាប់ដៃដែក បោសសំអាតក្រុមល្បែងខុសទាំងនេះដោយមិនយោគយល់ ជាក់ជាមិនខាន ។ តែបើអោយក្រុមមេប៉ុស្តិ៍ចុះមកពិនិត្យច្បាស់ជាអត់ឃើញនោះទេ។