ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មាន់ជល់អនឡាញ ក្បែរគល់ស្ពានព្រែកក្តាមផ្លូវ៦១ នៅក្នុងតារាងបាល់ទះ ស្រុកពញាឮ ខេត្តកណ្តាល បើកលេងរាប់ខែមកហើយ

ខេត្តកណ្តាល : នៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋរាយការណ៍មកថា មានល្បែងមាន់ជល់អនឡាញ ១កន្លែងស្ថិតនៅក្នុងតារាងបាល់ទះ តាមបណ្តោយផ្លូវ៦១ គល់ស្ពានព្រែកក្តាម ហួសវត្តមុន្នីសាគរ ប្រមាណ៥០០ម៉ែត្រ គឺបើកលេងយូរខែមកហើយ ។

ប្រភពថា អ្នកចាញ់ល្បែងមិនជាអ្នកឆ្ងាយនោះ ទេ គឺជាកូនចៅភូមិនៅក្បែរៗនេះ ។ មានអ្នកខ្លះអស់ម៉ូតូ អស់ឡាន ជំពាក់គេវ័នក តែអ្នកញៀនល្បែងនៅតែសប្បាយដោយមិនគិតពីក្រុមគ្រួសារអីនោះទេ ។

ប្រភពបានសំណូមពរសមត្ថកិច្ច អោយចុះពិនិត្យនិងចាត់ការតាមការគួរ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com