ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មានច្បាប់ឡូតូ ជាដើមហេតុនាំអោយកើតល្បែងមាន់ជល់អនឡាញ

ក្រោយពីក្រុមវក់នឹងល្បែងស៊ីសង តាមប្រព័ន្ធឡូតូ ចាញ់មេខ្លាំងពេក ពួកគេក៏ងាកមកលេងមាន់ជល់វិញ

ព្រោះមាន់ជល់អនឡាញអាចមើលឃើញពីភិនភាគមាន់ និង មើលតាមប៉ុងខៀវ ឬ ក្រហម( ពេលខ្លះគេដាក់គូក្រហមឬខៀវ ឈ្នះរហូតដល់៧ឬ៨គូ ក៏មាន ឯស្មើ ៣០គូ អាចមានម្តង ។

ពួកអ្នកញៀនល្បែងទាំងនេះ លេងដោយសុវត្ថិភាពខ្លាំងណាស់ ពួកគេមិនមានអ្នកមកបង្អើល ឬចាប់មកអប់រំ នោះទេ ។ពួកគេលេងពេលខ្លះឈ្នះ ពេលខ្លះចាញ់ តែភាគច្រើន មានម៉ូតូក៏អស់ម៉ូតូ មានឡានក៏អស់ឡាន អស់ទាំងប័ណ្ណក្រីក្រក៏មាន ខ្លះទៀតក៏ក្លាយជាចៃល្បែង ។

ប្រភពដែលនាំអោយពួកគេវិនាសហិនហោច និងខ្លោចផ្សារដល់ក្រុមគ្រួសារនោះ គឺពួកគេមិនបានចេញទៅរកស៊ីឯណាក្រៅពីសំកុកនឹងកន្លែងវង់ល្បែង ដោយយកលុយពីផ្ទះ .យកពីប្រពន្ធដែលជាកម្មការិនីរោងចក្រ .យកពីប្រពន្ធលក់ដូរនៅឯផ្សារ នោះទេ ។

កន្លងមកមានស្នងការខេត្ត១ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះមេប៉ុស្តិ៍ណាគ្រប់គ្រងមិនបានចំពោះល្បែងស៊ីសងខុសច្បាប់នឹងត្រូវទទួលខុសត្រូវអំពីការងាររបស់ខ្លួន ។ពេលនោះប្រជាពលរដ្ឋពេញចិត្តខ្លាំងណាស់ តែឥឡូវហាក់ បន្ធូរដៃ(មើលគេមើលឯង)។

ជាការសំណូមពររបស់ប្រជាពលរដ្ឋ បានសុំដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាបិទល្បែងឡូតូនេះតែម្តង ព្រោះមានច្បាប់ឡូតូ ជាដើមហេតុនាំអោយកើតមាន់អនឡាញ រីកដូចផ្សិតនិងពេញនិយមផងដែរ សំរាប់អ្នកវក់នឹងល្បែងនេះ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com