ភ្នំពេញ : ល្បែងមាន់ជល់អនឡាញចាស់វស្សា មានភ្ញៀវលេងយ៉ាងពពាក់ពពូន ពីថ្ងៃត្រង់រហូតដល់ម៉ោង៩ ម៉ោង១០យប់ យ៉ាងសប្បាយអឺងកង ។ ទីតាំងមាន់ជល់អនឡាញនេះស្ថិតនៅខាងកើតផ្សារព្រៃទា ចូលតាមច្រកមន្ទីរពេទ្យ២៤ម៉ោង សុខហេង ផ្លូវលំលេខ៦៣k ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពដែលបានបោះទីតាំងមក អង្គភាព ព្រះនរាយណ៍ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានសំណូមពរទៅដល់សមត្ថកិច្ច មេត្តាចុះបិទទីតាំងនេះផង ។
គួររម្លឹកថា ទីតាំងនេះកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាងកន្លះខែកន្លងមក អង្គភាពសារព័ត៌មានយើងធ្លាប់ផ្សាយនឹងបានជូនព័ត៌មានទៅលោកមេប៉ុស្តិ៍ចោមចៅ៣ ដែរ តែរហូតមកដល់ពេលនេះហាក់មិនទាន់មានវិធានការណ៍បង្រ្កាបនោះទេ ៕