រាជធានីភ្នំពេញ ៖ អ្នកលក់ដូរតាមផ្លូវសាធារណៈ មានបន្លែត្រីសាច់ និងរបស់ប្រើប្រាស់ជាច្រើន ដែលក្រាលកៅស៊ូ ក្រាលបាវ និងជញ្ជើរ ល្អី ជាដើមនៅតែបង់លុយ ទៅក្រុមសន្តិសុខផ្សារជម្ពូវ័ន មានបង់ផាស៊ី អនាម័យ និងបង់កន្លែង ខ្លះរហូតដល់១ថ្ងៃ ២ម៉ឺនរៀលក៏មាន ។
ជាមួយក្រុមការងារព្រះនរាយណ៍ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ អ្នកលក់ដូរបានលួចបង្ហើបថា គាត់បង់ផាស៊ីអនាម័យ១ពាន់ និងបង់កន្លែង២ម៉ឺនរៀល ជារៀងរាល់ថ្ងៃ និងរហូតមក ។
តាមការអង្កេតអ្នកលក់ដូរតាមផ្លូវបេតុង មុខផ្សារជម្ពូវ័នរហូត ដល់ផ្សារឯកជន មានអ្នកលក់ដូរប្រមាណ១៥០កន្លែង ដែលពួកគេមមាញឹកនៅព្រឹកព្រលឹម រហូតដល់ថ្ងៃត្រង់ ទើបស្បើយអ្នកទិញ និង អ្នកលក់ ។
ការប្រមាញ់រូបថត ពិតជាលំបាកណាស់ដោយសារក្រុមរដ្ឋបាលផ្សារ មិនអនុញ្ញាតិ តែទោះជាយ៉ាងណានៅព្រឹកនេះ គេសង្គេតឃើញអភិបាលរងខណ្ឌម្នាក់ចុះមកជួបអ្នកលក់ដូរ និងបានប្រាប់ថា ដូរឈប់អោយលុយ ទីពួកគេដូចជាបង់ផាស៊ី អនាម័យ ឬបង់កន្លែង ព្រោះនេះជាផ្លូវសាធារណរបស់រដ្ឋ ។
ទោះជាយ៉ាងណាបញ្ហានេះ ច្បាស់ជាមិនអាចធ្វើបានឡើយចំពោះការមិនបង់លុយ ការមិនបង់លុយស្មើនិងគ្មានកន្លែងលក់ដូរជាក់ជាមិនខាន ។ ព្រោះបញ្ហានេះលុះត្រាតែប្រធានផ្សារជម្ពូវ័បចេញមុខ ប្រជុំអ្នកលក់ដូរ និងបិទផ្សាយជាផ្លូវការថាមិនយកលុយទើបអាចជឿបានខ្លះ ព្រោះថាកន្លងមក ក្រុមសន្តិសុខផ្សារបានដើរយកលុយ ទៅអោយមេផ្សារជារៀងរាល់ថ្ងៃនិងយូរឆ្នាំណាស់មកហើយ ។
នៅថ្ងៃនេះ ក្រុមការងារយើងមិនអាចរកការបំភ្លឺពីលោក លាភ ប៊ុន រិទ្ធ ប្រធានផ្សារជម្ពូវ័ន បាននោះទេ ដោយលោកប្រធានផ្សារបានលឺថា អ្នកព័ត៌មានចង់សួរតាមប្រព័ន្ធតេឡេក្រាម លោកក៏ប្លុកចោលតែម្តង ។
គួររម្លឹកថា ៖ កន្លងមកនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨
ប្រធានផ្សារជម្ពូវ័ន ប្រធានផ្សាររូបនេះប្រើអំណាចផ្តាច់ការ ដោយបានបញ្ជាឲ្យក្រុមសន្តិសុខឃាត់ខ្លួនបុគ្គលិកកាសែតម្នាក់ និងដកយកទូរស័ព្ទលុបរូបចោល ខណៈពេលដែលអ្នកយកព័ត៌មានថតរូបពីសកម្មភាពទាស់ទែងគ្នាលើដងផ្លូវសាធារណៈ ក្នុងការរៀបចំសណ្តាប់ធ្លាប់ និងការលក់ដូរនៅលើដងផ្លូវយ៉ាងអនាធិបតេយ្យ ៕
រាយការណ៏ដោយ លោក មួន ពុត និងកាន់កាំម៉ារា ដោយលោក សៀម រតនៈ ។