ខេត្តស្ទឹងត្រែង៖ នាកំឡុងឆ្នាំ២០១៣ ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែងម្នាក់ៗមានការភិតភ័យ ព្រួយបារម្ភយ៉ាងខ្លាំង ខណៈកំឡុងឆ្នាំនោះគឺកក្រើក គ្រាកើតមានករណីឆក់ប្លន់សកម្មដ៏គួរអោយខ្លាច ដោយមានមេក្លោងចាត់តាំងមុនពេលចេញធ្វើសកម្មភាព តែក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលចុះបង្ក្រាបបានដែលជាមេក្រុមចាត់តាំងម្នាក់ ។
តាមការរំលឹកពីសមត្ថកិច្ចក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា បុគ្គលឈ្មោះ ចាន់ សុភ័ក្ត្រ បច្ចុប្បន្នជាមន្ត្រីនគរបាលវរៈសេនាតូចការពារព្រំដែនដែនគោក៧០១ កាលពីកំឡុងឆ្នាំ២០១៣ ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសអោយជាប់ពន្ធនាគាររយៈពេលបីឆ្នាំអនុវត្តទោសនៅក្នុងពន្ធនា
គារនិងព្យួរអោយនៅក្រៅឃុំ ពាក់ព័ន្ធក្នុងករណីឆក់កាបូប មានស្ថានទម្ងន់ទោស។
តាមប្រពភដដែលបន្តថា បុគ្គលឈ្មោះចាន់ សុភ័ក្ត្រ ត្រូវបានចាប់ខ្លួននៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣ ក្រោយមួយថ្ងៃ បន្ទាប់ចេញធ្វើសកម្មភាពឆក់កាប៉ូបអ្នកធ្វើដំណើរបានដោយសុវត្ថិភាព នៅថ្ងៃទី៥ មិថុនាឆ្នាំ២០១៣ ។ក្រោយការចាប់ខ្លួនកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំជនសង្ស័យ ឈ្មោះចាន់ សុភ័ក្ត្រ ទៅបង្ហាញទីតាំងដែលខ្លួនយកសំណាកវត្ថុតាងឆក់ពីជនរងគ្រោះទៅប្លុង ចោល ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
តាមប្រភពព័ត៌មានមួយទៀតពីមន្ត្រីកងរាជអាវុធហត្ថដោយសុំមិនបញ្ចេញឈ្មោះអោយដឹងថាអង្គភាពកងរាជអាវុធហត្ថធ្លាប់បានបដិសេធក្នុងការជ្រើសរើសចូលបម្រើការងារក្របខ័ណ្ឌយោធិនកងរាជអាវុធហត្ថដោយសារស្រាវជ្រាវទៅបុគ្គលនោះមានប្រវត្តិចាប់ខ្លួនពីកម្លាំងនគរបាល ពាក់ព័ន្ធរឿងអាស្រូវបទល្មើស ក្រោមមកក៏ត្រូវបានចូលជាមន្ត្រីនគរបាលស្ងាត់ៗដោយពុំដឹងថាចូលប្រឡងតាមក្របខ័ណ្ឌស្របច្បាប់រឺចូលបានតាមជើងខោនោះទេ។
លោក ចាន់ សុភ័ក្ត្រ មានឋានៈអនុសេនីយ៍ត្រីនៃកងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនដែនគោក៧០១ ជាកូនបង្កើតរបស់លោក ចាន់ សុផា ដែលបច្ចុប្បន្នជាស្នងការរងទទួលផែនវរៈសេនាតូចការពារព្រំដែនដែនគោគ៧០១ ។
ពាក់ព័ន្ធបញ្ហានេះ លោកឧត្តមសេនីយ៍ទោ អ៊ូច សុីវុត្ថា ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានប្រាប់លោក លី វណ្ណៈ តាមប្រព័ន្ធទូរសព្ទនៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា លោកបានមកកាន់ដំណែងក្រោយរឿងនេះ ហើយលោកចោទសួរមកអ្នកព័ត៌មានវិញថា រឿងនោះជារឿងអតីតកាល ហើយអ្នកធ្លាប់ប្រព្រឹត្តបទល្មើសហើយ មិនអាចបម្រើការងារបានទាំងអស់ឬយ៉ាងមិច ? ៕