ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកឧកញ៉ា ចាក់ថ្មចូលទន្លេនៅកំពង់ចាមសារភាពថា ជាកំហុសរបស់លោក ដែលមិនបានសុំច្បាប់ ។

ខេត្តកំពង់ចាម ៖ បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនតាមបណ្តាញសង្គមហ្វេសបុក និងការចាត់វិធានការណ៍ជាបន្ទាន់ពីរដ្ឋបាលខេត្តកំពង់ចាម ក៍ដូចការចេញសេចក្តីប្រកាសព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីលោកឧកញ៉ាទន់ ឆៃអ៊ាង អគ្គនាយកក្រុម ប្រ៊ីមៀផាក ជាអ្នករកស៊ីផ្នែកអចលនៈទ្រព្យ និងជាម្ចាស់ដីដែលចាក់ថ្មចូលទន្លេ នៅខេត្តកំពង់ចាម នោះមក ។ នៅថ្ងៃទី២៦ ខែកុម្ភៈ លោកឧកញ៉ា បានចេញមុខបំភ្លឺនិងបានសារភាពទទួលកំហុស ថាលោកចាក់ថ្មចូលទន្លេនេះ គឺមិនបានសុំច្បាប់នោះទេ ហើយលោកថា ព្រមទទួលខុសត្រូវចំពោះមុខច្បាប់ ។

ប្រជាពលរដ្ឋ ដែលបានបញ្ចេញមតិ បានផ្តល់យោបល់ថា ប្រសិនបើរឿងនេះដល់តុលាការស្នើអោយ លោកឧកញ៉ាបានស្គាល់រសជាតិពន្ធធនាគារ យ៉ាងហោចណាស់អោយ បាន១ខែ -២ខែ ឬលើសពីនេះ ព្រោះថា លោកឧកញ៉ានេះ សំបូរលុយណាស់ ត្រឹមផាកពិន័យ៤-១០-២០លាន ឬ១០០លាន ក៏មិនជាបញ្ហា បាន័យថា ត្រូវតែអនុវត្តទោស នៅក្នុងពន្ធនាគារ ដើម្បីកុំអោយអ្នកមានលុយ ចេះច្បាប់ហើយ នៅបំពានច្បាប់តទៅទៀត ។

យោងតាមសេ ក្តី ប្រកាស ព័ត៌មាន របស់ ក្រសួង ធាន ធាន ទឹក ចុះ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅបាន បញ្ជាក់ថា ៖ ច្បាប់ ស្តីពី ការគ្រប់គ្រង ធនធានទឹក នៅ កម្ពុជា ក្នុងមាត្រា៣៦« ត្រូវ ផ្តន្ទា ទោសពិន័យ ជា ប្រាក់ ពី ៥ លាន រៀល ដល់ ១០ លាន រៀល និង / ឬ ដាក់ពន្ធនាគារ ពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ ចំពោះ បុគ្គល ដែល បង្ក ឧបសគ្គ ឬ ធ្វើឱ្យ រាំងស្ទះ ដល់ លំហូរ ទឹកធម្មជាតិ នៃ ទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយ គ្មាន ការអនុញ្ញាត ។ គ្រប់ ករណី មិន រាងចាល ត្រូវ ផ្តន្ទាទោស ទ្វេ មួយ ជា ពីរ » ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com