ខេត្តកណ្តាល ៖ បន្ទាប់ពីរឿងចៅអធិការវត្តពោធិ័អណ្តែត ស្ថិតនៅភូមិលេខ២ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ព្រះនាម ខែម សុខា ទៅដេកជាមួយស្រីញី ត្រូវបានបែកធ្លាយជាលើកទី២ ដោយមានសំអាងអន្ទិតក្មេងវត្តម្នាក់បានបកអាក្រាត ចៅអធិការរូបនេះ មកព្រះនរាយណ៍ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនោះ នៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤។ក្មេងនេះ ត្រូវបានបក្សពួកសង្ឃស្រុកស្អាងព្រួតគ្នាដេញ ចេញពីវត្តហើយ ។
តាមប្រភពពីពុទ្ធបរិស័ទចំណុះជើងវត្តឬស្សីជ្រោយ ដែលជាវត្តដែលក្មេងនេះ មកស្នាក់អាស្រ័យនិងធ្វើជាកូនសិស្សលោក បន្ទាប់ពីចាកចេញពីវត្តពោធិ៍អណ្តែតដែលចៅអធិការកំពុងមានរឿងអាស្រូវផ្លូវភេទ បានបង្ហើបថា ក្មេងវត្តនេះបានមកស្នាក់អាស្រ័យជាផ្ទះអ្នកភូមិ និងកំពុងស្វែងរកវត្តផ្សេងទៀតដើម្បីស្នាក់អាស្រ័យនិងបន្តការសិក្សារៀនសូត្រ ព្រោះថាវត្តឬស្សីជ្រោយ ត្រូវបានព្រះវិន័យធរ បណ្តេញចេញហើយគឺមិនអាចត្រលប់ក្រោយបាននោះទេ ។
អ្នកភូមិថា ក្មេងវត្តនេះ មានតែម្តាយជាស្រ្តីមេម៉ាយ និងជាជនក្រីក្រផង គឺមិនអាចទ្រទ្រង់ចិញ្ចឹមបីបាច់ និងការរៀនសូត្ររបស់កូនៗនោះទេ ។
គួររម្លឹកថា ៖ ក្មេងវត្តនេះ ឈ្មោះ នាង ភារក្ស អាយុ១៥ឆ្នាំ កាលពី២-៣ឆ្នាំមុន ក្មេងនេះបានបួសរៀននៅវត្តពោធិ៍អណ្តែត ពេលទៅណាមកណា ចៅអធិការវត្តពោធិ៍អណ្តែត ព្រះនាម ខែម សុខា បានយកកូននេននេះទៅជាមួយ ។ ការយកកូននេននេះទៅជាមួយ គឺអ្វីដែលកូននេនបានឃើញ ក៏យកទៅប្រាប់សង្ឃចាស់ៗក្នុងវត្ត ថាចៅអធិការទៅដេកជាមួយស្រីចំនួន២ដងនៅក្រុងតាខ្មៅ ។ការទំលាយរឿងទៅដេកជាមួយស្រីស្នេហ៍នេះហើយ បានធ្វើអោយបែកធ្លាយដល់បណ្តាញសារព័ត៌មាន នៅដើមខែមករា ឆ្នាំ២០២៤ ក៏បាននាំគ្នាផ្សាយព្រោងព្រាតប្រមាណ៥-៦អង្គភាពតែត្រូវបានលុបទៅវិញដោយមិនដឹងហេតុផល និងមិនមានការបកស្រាយពីចៅអធិការនោះទេ ។
លុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មាននេះត្រូវងើបឡើងវិញ បន្ទាប់ពីព្រះនរាយណ៍ ផ្សាយជាបន្តបន្ទាប់ចំនួន៤លេខ បើគិតដល់ថ្ងៃទី៨ ខែមិនានេះ ។ អ្វីដែលជាចំណុចប្រែប្រួលគឺ ជាចំណុចកាន់តែអាក្រក់ឡើងទៅ បាន័យថាចៅអធិការដែលរងពាក្យចចាមអារាម ថាបានទៅដេកជាមួយស្រីញី មិនត្រូវបានមន្រ្តីសង្ឃនៅស្រុកស្អាងកោះហៅ សួរនាំអោយដឹងការពិត និងផ្សព្វះផ្សារគ្នានោះទេ គឺនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ប្រជាពលរដ្ឋប្រមាណ២០នាក់រួមទាំងបក្សពួកបងប្អូនចៅអធិការវត្តពោធិ៍អណ្តែត បាននាំគ្នាមកធ្វើបាតុកម្មបណ្តេញសង្ឃ២អង្គចេញពីវត្តទាំងកំរោល មិនត្រឹមជេរប្រមាទកាតទាន បរិហារកេរ្តិ៍ នោះទេថែមទាំងនោះសំរាតស្បង់ជីវរ ព្រះសង្ឃទៅទៀតផង ។
ទោះបីមានភាពអយុត្តិធម៌ប៉ុណ្នឹងហើយ ក៏ក្រុមមន្រ្តីសង្ឃស្រុកស្អាង មិនទាន់អស់ចិត្តក៏ព្រួតគ្នា បណ្តេញក្មេងវត្តចេញពីវត្តទៀត ដោយមិនមានការបើកអង្គប្រជុំ រកខុសត្រូវអ្វីនោះទេ ។
នៅរសៀលថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ កន្លងទៅ ខាងប៉ូលីសនគរបាលស្វាយប្រទាល បានកោះហៅ ក្មេងវត្តដែលរស់ដោយបាយបាត រូបនេះ ចូលបំភ្លឺដោយខាងប៉ូលីស ថតជាវិដេអូទុក ដោយមិនបានកត់ត្រានិងផ្តិតមេដៃអីនោះទេ តែខាងប៉ូលីសថា បើមានការអីប៉ូលីសនឹងកោះហៅបន្តទៀត ។ក្មេងនោះបាននិយាយមុខប៉ូលីសថា មកពីដឹងរឿង បាននិយាយ បានន័យថា ៖ មកពីដឹងរឿងចៅអធិការទៅដេកជាមួយស្រីញីនោះហើយ ទើបនិយាយ ។ សូមស្តាប់សំដីក្មេងវត្ត ។
រឿងរ៉ាវវែងឆ្ងាយ ត្រង់ថា បន្ទាប់ពីកើតរឿងនោះមក គឺមន្រ្តីសង្ឃដែលមានតួនាទីនៅស្រុកស្អាង ខេត្តកណ្តាល មិនព្រមបើកកិច្ចប្រជុំកោះហៅភាគីទាំងមក សម្របសម្រួលគ្នានោះទេ គឺធ្វើការទាំងលំអៀងដោយកាន់ជើងខាងចៅអធិការវត្តពោធិ៍អណ្តែតទាំងភ្នែកស្រស់តែម្តង ។
ភិក្ខុ ចាន់ ថន មានថេរដីបានប្រាប់ព្រះនរាយណ៍នៅ ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៤ តាមទូរសព្ទថា ៖ព្រះអង្គនៅមិនសុខចិត្តនោះទេ ចំពោះក្រុមបាតុកម្មក្រៅច្បាប់ បានធ្វើអំពើយង់ឃ្នងមកលើព្រះអង្គ ទោះថាពាក្យបណ្តឹងរបស់ព្រះអង្គមិនត្រូវបាន មន្រ្តីនៅអធិការស្រុកស្អាងកោះហៅ គឺសប្តាហ៍ក្រោយព្រះអង្គនឹងទៅដកពាក្យវិញ ហើយយកទៅប្តឹងតុលាការតែម្តង ។
ទោះជាយ៉ាងណា អង្គភាពព្រះនរាយណ៍ នៅតែស្វាគមន៍ជានិច្ចចំពោះ ចៅអធិការវត្តពោធិ៍អណ្តែត ព្រះនាម ខែម សុខា ចូលមកបំភ្លឺ ចំពោះពាក្យសំដីរបស់ក្មេងវត្តនោះ តើពិតឬយ៉ាងណា? ៕