ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ស្ងាត់ៗភិក្ខុសង្ឃ ថា សុខុម សូត្រស្តាំវត្តភ្នំទំពែកដែលមានរឿងអាស្រូវមានប្រពន្ធកូន ឥឡូវមកធ្វើជាចៅអធិការស្តីទី វត្តឳង្ការាម យ៉ាងហំហាន

ស្ងាត់ៗភិក្ខុសង្ឃ ថា សុខុម សូត្រស្តាំវត្តភ្នំទំពែកដែលមានរឿងអាស្រូវមានប្រពន្ធកូន ឥឡូវមកធ្វើជាចៅអធិការស្តីទី វត្តឳង្ការាម យ៉ាងហំហាន

ខេត្តកណ្តាល ៖ ប្រមាណជាង២ឆ្នាំមុន ភិក្ខុព្រះនាមថា សុខុម ជាគ្រូសូត្រស្តាំវត្តភ្នំទំពែក ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានបណ្តាញព័ត៌មានយកមកផ្សព្វផ្សាយយ៉ាងព្រោងព្រាត ថាសូត្រស្តាំនេះ មានប្រពន្ធកូន និងបានកសាងផ្ទះយ៉ាងធំល្វឹងល្វើយនៅជាប់នៅផ្លូវជាតិនិងអាថ៌កំបាំង ។

បន្ទាប់ពីមានការបែករឿងអាស្រូវ ភិក្ខុសង្ឃអង្គនេះតែងតែគេចវេស ប្រឈមមុខនឹងការពិត រហូតដល់ផ្ទះដែលប្រជាពុទ្ធបរស័ទចោទប្រកាន់នោះ ប្រែក្លាយមានបុរសផ្សេងចេញចូល ហើយប្រាប់ថា ជាមិត្តរួមការងារ មិនដឹងថាជាលេស ឬ ជាការសំដែងដើម្បីកុំមានដានតទៅទៀតអីនោះទេ ។

នៅគ្រាកំពុងផ្ទុះពាក្យចចាមអារាមនោះ សាមីខ្លួន និងមន្រ្តីសង្ឃមិនបានចេញមុខវែកញែកឬ បំភ្លឺដល់សាធារណៈជននោះទេ គឺមានសុំអោយគេលុបព័ត៌មាន តែប៉ុណ្ណោះ ។

ឥឡូវនេះស្ងាត់ៗ ភិក្ខុ ថា សុខុម បានមានតំណែងថ្មី ជាសូត្រស្តាំ និងជាចៅអធិការស្តីទី វត្តឳង្ការាម ឃុំក្រាំង យ៉ូវស្រុកស្អាង ខេត្តកណ្ដាល យ៉ាងត្រជាក់ចិត្តទៅហើយ ។

ការដែលអាចឈានទៅជា ចៅអធិការវត្តនេះហើយ ទើបពុទ្ធបរិស័ទស្នើអោយព្រះគុណខេត្តកណ្តាល និងមន្រ្តីសង្ឃស្រុកស្អាងមេត្តាពិនិត្យឡើងវិញ នូវជីវប្រវត្តិភិក្ខុអង្គនេះ មុននឹងសម្រេចតំឡើងជាចៅអធិការវត្តវត្តឳង្ការាម ពេញសិទ្ធិនាពេលខាងមុខ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com