ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ចៅអធិការវត្តអង្គតាភោគរាជ ភិក្ខុភឿន ផាន ត្រូវអាជ្ញាធរឃុំ និងពុទ្ធបរស័ទ ស្នើដកចេញ

ចៅអធិការវត្តអង្គតាភោគរាជ ភិក្ខុភឿន ផាន ត្រូវអាជ្ញាធរឃុំ និងពុទ្ធបរស័ទ ស្នើដកចេញ

ខេត្តតាកែវ : ភាពពើងទ្រូង ភាពអំនួត និងបានប្រព្រឹត្តទង្វើខុសប្រក្រតីជាច្រើន ក្នុងនាមជាសង្ឃ និងក្នុងតួនាទីជាចៅអធិការផងនោះ ត្រូវបានពុទ្ធបរិស័ទចំណុះជើងវត្ត និងមន្រ្តីមូលដ្ឋាន បានឯកភាពគ្នាក្នុង ស្នើអោយការដោះដូរចៅអធិការវត្តអង្គតាភោគរាជ្យ ស្ថិតនៅភូមិនាល ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ តែហាក់មិនអាចទៅរួចដោយមានអនុគណស្រុកបាទី ជាអ្នកការពារ ឬជាអ្នកកាង មិនអនុវត្តន៍ទៅតាមការស្នើសុំនោះទេ ។

លិខិតនៃកិច្ចប្រេជុំ និងរបាយការណ៍របស់មេឃុំតាំងដូង ចុះនៅថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ ដាក់ជូន ភិក្ខុ ភួង ម៉ិញ អនុគណស្រុកបាទី ដែលព្រះនរាយណ៍ទទួលបានតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី២២ ខែមិនា នេះបានបង្ហាញថា : អស់រយៈកាលជាង១០ឆ្នាំមកហើយ ដែលវត្តនេះមិនបានសុខសោះ ដោយសារមានចៅអធិការស្តីទីផ្លាស់ប្តូរច្រើនអង្គ មានជំលោះបែកខ្ទះ រវាងព្រះសង្ឃនិងព្រះសង្ឃ និងអាចារ្យមិនមានសាមគ្គីគ្នាសោះ ឡើយ។ លុះដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ភិក្ខុ ភឿន ផាន ត្រូវបានតែងតាំងជាចៅអធិការពេញសិទ្ធិ តាមប្រកាសនីយប័ត្រលេខ០១១/២៣ ស.ន.ក.ជ.ប្រក របស់សម្តេចសង្ឃនាយក.។ដើម្បីអោយមករម្ងាប់ជម្លោះ និងដឹកនាំវត្តអោយបានល្អ និងជាស្រែបុណ្យរបស់ពុទ្ធបរិស័ទជិតឆ្ងាយ ។

បន្ទាប់ពីបានតួនាទី ជាចៅអធិការវត្ត ភិក្ខុ ភឿន ផាន បានប៉ុន្មានផង អធិករណ៍រិតតែផ្ទះកាន់តែខ្លាំងឡើងថែមទៀត ដែលធ្វើលោកមេឃុំ និងពុទ្ធបរស័ទ បានប្រជុំបានលើកឡើងថា : ទី១ : ចៅអធិការអង្គនេះ បានយកសំភារៈ ដែលជាសម្បត្តិគរុភណ្ឌរបស់វត្តយកទៅផ្ទះទាំងយប់ ។ ទី២: ចៅអធិការអង្គនេះ និមន្តទៅសឹងនៅផ្ទះប្រពន្ធជាញឹកញាប់ ។ទី៣: បិទផ្លូវមិនអោយព្រះសង្ឃនិមន្តទៅបុណ្យទាន ឬកម្មវិធីផ្សេងៗ ដែលពុទ្ធបរិស័ទនិមន្តដោយផ្ទាល់។ទី៤: បានកាប់ឈើប្រណិតធំៗ មានអាយុកាលចាស់ៗ លក់យកលុយដោយមិនបានឯកភាពពីអ្នកណាទាំងអស់ ។ទី៥: ខ្វះការសាមគ្គីភាពផ្ទៃក្នុង។ទី៦:ចៅអធិការអង្គនេះ ធ្វើអោយពុទ្ធបរិស័ទអស់ជំនឿក្នុងការចូលវត្តនេះតទៅទៀត ។ទី៧:ពេលមានកម្មវិធីវុណ្យធំ តូច ចៅអធិការអង្កនេះតែងហៅកូនរបស់ខ្លួនមករាប់បច្ច័យ និងការគ្រប់គ្រងចំណាយចំណូលមិនមានភាពច្បាស់លាស់។ទី៨: ចៅអធិការអង្គនេះ និយមបក្សពួក ដោយបានតែងតាំងលោកតា ព្រាប បូរ ជាដន្លង ជាអាចារ្យ និងតែងតាំងលោកតា អ៊ូច អេង ជាដន្លងលោកតាប្រៀប បូរ ជាគណៈកម្មការវត្ត ។

លិខិតនោះបានបញ្ជាក់ថា សូមព្រះអនុគណស្រុកបាទី ព្រះនាម ភួង មិញ មេត្តាពិនិត្យ និងបោះឆ្នោតជ្រើសរើសចៅអធិការដែលប្រជាពុទ្ធស្រលាញ់ពេញចិត្ត និងគោរពបូជាដើម្បីភាពសុខដុមរមនា សាមគ្គីភាព និងភាពរីកចម្រើនរបស់វត្ត អង្គតាភោគរាជ្យ តកូនតចៅទៅមុខទៀត ។

គួរបញ្ជាក់ថា រឿងរ៉ាវនេះ បើព្រះអនុគណស្រុកបាទី យល់ព្រមដោះស្រាយបាន ទៅតាមសំណើរបស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត លោកមេឃុំ និង ព្រះវិន័យធរ ទៅតាមការស្នើសុំនោះ គឺរឿងអាស្រូវរបស់ចៅអធិការវត្តនេះមិនបែកធ្លាយដល់ដៃព្រះនរាយណ៍នោះទេ ។

ប្រភពថា ព្រះអនុគណស្រុកបាទី ប្រហែលជា ជាប់សាច់ឈាម ឬមួយបានទទួលសំណូកពី ចៅអធិការវត្ត ព្រះនាម ភឿន ផាន ហើយមើលទៅ
ទើបមិនព្រមអាចវះកាត់ ដោយសុខចិត្តបើកភ្នែកមើលភាពក្តៅក្រហាយរបស់ពុទ្ធបរិស័ទចំណុះជើងវត្តនិងបង្កអធិករណ៍ដ៏រ៉ាំរ៉ៃឆេះ ទៅមុខទៀត ដោយមិនខ្វល់អ្វីទាំងអស់ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com