លោក គួច ចំរើន អភិបាលខេត្តកណ្តាល មិនមានចំលើយពីការរុះរើស្ថានីយ៍ប្រេងនៅជិតសាលាស្អាង និងការបំបិទដានអោយថយ ២.១០ម៉ែត្រ នោះទេ
ខេត្តកណ្ដាល÷លោក គួច ចំរើន អភិបាលខេត្តកណ្តាល ទើបផ្លាស់មកពីខេត្តព្រះសីហនុ កាលចុងខែមិថុនា ឆ្នាំ២០២៤ បានកំពុងធ្វើអោយប្រជាពលរដ្ឋហាក់មានអារម្មណ៍អស់សង្ឃឹមពីចំណាត់ការយុត្តិធម៌ចំពោះការស្ថាបនាផ្លូវបេតុងមួយខ្សែពីក្លោងទ្វារវត្តស្អាងភ្នំផ្លូវ លេខ ១២១០ ដល់ផ្លូវជាតិ២១ ។
ប្រជាពលរដ្ឋរស់អមសងខាងផ្លូវ ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ខ្លះដែលប៉ះពាល់ចំណីផ្លូវបានចូលរួមរុះរើហើយ តែដោយឡែកម្ចាស់ស្ថានីយ៍ប្រេងរបស់ថៅកែ ឈ្មោះ ហួ ឡៃផេង អាជ្ញាធរមិនហ៊ានបង្ខំអោយរុះរើថយ
ប្រវែង២,១០ម៉ែត្រ ទៅតាមគំនូសនោះឡើយ ។
ប្រជាពលរដ្ឋបានប្រាប់ព្រះនរាយណ៍នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះថា ផ្លូវ១ខ្សែនេះបានកសាងជិត៣ឆ្នាំមកហើយ ទើបបានចាក់បេតុងបង្ហើយ តែមិនទាន់អោយប្រើប្រាស់បានទាំងអស់នោះទេ ។ ប្រភពបានបញ្ជាក់ថា ៖ គំនូសដែលមន្រ្តីបាញ់អោយស្ថានីយ៍ប្រេងនេះ រុះរើត្រូវបានគេលួចលុបបាត់ដានទៅហើយ ។
ប្រជាពលរដ្ឋធ្លាប់សសសើរពីការដឹកនាំរបស់ លោក គួច ចំរើន កាលពីនៅជាចៅហ្វាយខេត្តព្រះសីហនុ គឺវះកាត់វ៉ៃកំទេចផ្ទះមានស្តុមស្តម្ភមួយចំនួនដោយមិនខ្លាចធ្លាក់បុណ្យស័ក នោះទេ តែចំពោះស្ថានីយ៍ប្រេងមួយនេះ លោក គួច ចំរើន ហាក់ទល់ភ្នែកមើល មិនដឹងថាលោក អភិបាលខ្លាច ឬមានការយោគយល់ណាមួយនោះទេ ។
ប្រជាពលរដ្ឋថា ចំពោះផ្ទះពួកគាត់បានថយទុកចំណីផ្លូវជាង២ម៉ែត្រឯណោះ តែស្ថានីយ៍ប្រេងនេះ សល់ប្រហែល២ចង្អាមប៉ុណ្ណោះ គឺមិនមានសល់ចំណីផ្លូវ តើអោយអ្នកថ្មើរជើងដើរតាមណា ។
ពាក់ព័ន្ធបញ្ហានេះ លោក គួច ចំរើន មិនបានផ្តល់ព័ត៌មានណាមួយពីហេតុផលដែលប្រជាពលរដ្ឋឆ្ងល់នោះទេ គឺលោកគ្រាន់តែឃើញសំណួរ និងព័ត៌មាន ពីក្រុមការងារព្រះនរាយណ៍តាមតេឡេក្រាម គឺលោកចុចប្លុកចោលតែម្តង។
លោកជឺ គីមហៃ អភិបាលស្រុកស្អាង បានបំភ្លឺតាមតេឡេក្រាមថា ៖ ផ្លូវវនេះ(1210)ជាផ្លូវដែលបានដំណើរការក្រាលកៅស៊ូ ដោយក្រសួងអភិវឌ្ឍន៍ជនបទដែលបានសម្រួលដោះស្រាយតាំងពីជំនាន់នោះរួចហើយ។សម្រាប់គម្រោងចាក់បេតុងថ្មីនេះ(គម្រោងខេត្ត)មិនមានគោលការណីថ្មីទេគឺកសាងលើលំនាំចាស់ ទើបមិនរុះរើ បើចង់រុះរើធ្វើបាន បើមានគោលការណ៍ ហើយដោះស្រាយគោលនយោបាយ ។
លោក ជី គីមហៃ បានបន្តថា ៖ចំពោះគំនូសបាញ់អោយថយ ២.១០ម៉ែត្រនេះ លោកមិនប្រាកដខាងណាទេជាអ្នកបាញ់ ឬអាចជាចំណីផ្លូវ? (លោកមិនប្រកដ) ។
អ្នកភូមិរស់ម្តុំនោះ បានអោយដឹងថា ៖ថៅកែប្រេងនេះ ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ នៅស្រុកស្អាង អ្នកណាក៍ដឹងដែរ។ទោះជាយ៉ាងណាគំនូសដែលបានលុបនោះ ប្រជាពលរដ្ឋស្នើអោយមន្រ្តីពាក់ព័ន្ធបកសាយបំភ្លឺអោយប្រជាពលរដ្ឋអស់ចំងល់ផង ព្រោះផ្ទះពួកគាត់ខ្លះបានវ៉ៃអស់ហើយ៕