ខេត្តកណ្តាល÷ ប្អូនស្រីម្នាក់ឈ្មោះ គីមឡាង រស់នៅភូមិព្រែកប៉ុល ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្ដាល។បានរៀបរាប់ប្រាប់បណ្ដាញព័ត៌មាន នៅរសៀលថ្ងៃទី3 ខែមិនា ឆ្នាំ2025 នេះថា នៅពេលថ្មីៗនេះមាន account facebook ក្លែងក្លាយមួយឈ្មោះ the បានបង្ហោះ ចែកចាយនៅរូបភាពបែប អះអាភាស ដោយយករូបប្អួនស្រី ទៅកាត់តហើយបង្ហោះជាសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរប្អូនស្រី ក៏ដូចជាគ្រួសាររបស់គាត់។ ដោយប្អូនស្រីពុំបានដឹងរឿងអ្វីនោះទេ ។ ប្អូនស្រីបានបន្តទៀតថា ពាក់ព័ន្ធនឹងរូបភាពដែលបានបង្ហោះនៅក្នុង account facebook ខាងលើនេះ វាមិនមែនជាការពិតនោះទេ។ ហើយប្អូនស្រីក៏សូមបដិសេធចោលទាំងស្រុង ទាក់ទងនឹងរូបភាពទាំងអស់នេះ។
ប្អូនស្រីក៏សូមសំណូមពរដល់អ្នកដែលប្រើប្រាស់បណ្ដាញសង្គមឬក៏អ្នកដែលបានស្គាល់ប្អូនស្រី កុំមានការភាន់ច្រឡំទាក់ទងនឹងរូបភាពទាំងអស់នេះ។ព្រោះថាមិនមែនជាការពិតនោះទេ។ ហើយប្អូនស្រីក៏សូមសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធសូមមេត្តា ជួយវ៉ែកមុខរកម្ចាស់ account facebook ក្លែងក្លាយខាងលើនេះផង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
រាយការណ៍ដោយ លោកយឺន ចន្តា