ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ខៃ សុដា អនុប្រធានមន្ទីរក្ដាប់រួមនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បញ្ជាក់ពីសក្ដានុពលប្រព័ន្ធធារាសា ស្ត្រក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង

បាត់ដំបង÷នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង វិស័យកសិកម្មបានឈានមុខគេដែលចាំបាច់បំផុតលើវិស័យទឹក ខណះបច្ចុប្បន្ន ខេត្តមួយនេះ បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ក្នុងការស្តារប្រព័ន្ធធារាសាស្ត្រសំខាន់ៗជាបន្តបន្ទាប់លើទីតាំងចំនួន ៤ទូទាំងខេត្ត ក្នុងនោះប្រឡាយតូចធំត្រូវបានស្តារនិងកាយបន្ថែមយ៉ាងប្រទាក់ក្រឡា ដែលបង្កភាពងាយស្រួលដល់កសិករបានទទួលប្រ ភពទឹកគ្រប់គ្រាន់ក្នុងការស្រោចស្របលើផលដំណាំស្រូវ ក៏ដូចជាផលដំណាំផ្សេងៗទៀត ដើម្បីដោះស្រាយក្នុងជីវិភាពរស់ នៅប្រចាំថ្ងៃបានកាន់តែប្រសើ តាមរយះវិស័យទឹកដែលមិនអាចខ្វះបាននេះ។ ខណះរហូតមកដល់បច្ចុប្បន្ននេះវិស័យទឹកក្នុ ងខេត្ត មានសមត្ថភាពស្តុកទឹកទុកបានរាប់លានម៉ែត្រគូបសម្រាប់ផ្គត់ផ្គង់លើវិស័យកសិកម្មក្នុងខេត្ត ឲ្យកាន់តែប្រសើ។

ពាក់ព័ន្ធនិងវិស័យទឹកនេះលោក ខៃ សុដា អនុប្រធានមន្ទីរក្ដាប់រួមនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង ក៏បានប ញ្ជាក់ពីសក្ដានុពលប្រព័ន្ធធារាសាស្ត្រទាំង៤ទីតាំង ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដែលបានទ្រទ្រង់លើវិស័យកសិកម្មលើវិសា លភាពយ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់បន្តថា ប្រព័ន្ធធារាសាស្ត្រក្នុងខេត្តបាត់ដំបងសំខាន់ៗមាន ៤ទី តាំង ក្នុងនោះមានដូចជា ÷
ប្រព័ន្ធធារាសាស្ត្រទី១ នៅក្នុងស្រុកមោងឫស្សីដែលមានស្ទឹងមោងជាប្រភពចែកចាយនិងស្រោចស្របលើផ្ទៃដីកសិកម្មចំនួន ៤មុឺនហិកតា និងរដូវប្រាំងស្រោចស្របបានចំនួន២៥០០ហិកតា ។ក្រៅពីនេះមានអាងស្តុកទឹក”ដូនទ្រី”ដែលមានសមត្ថភាព ស្តុកទឹកបាន១៦០លានម៉ែត្រគូប និងបានស្រោចស្របលើផ្ទៃដីស្រូវវស្សាបានចំនួនជាង២មុឺនហិកតា និងសំណង់”រៀមគន់” ស្រោចស្របបានជាង៤ពាន់ហិកតាផងដែរ ។

ប្រព័ន្ធធារាសាស្ត្រទី២ គឺ ដងស្ទឹងសង្កែ ជាប្រភពចែកចាយទឹកពី អាងស្តុកទឹក”សេកសក”អាចសស្តុកទឹកបាន១៩៣លានម៉ែ ត្រគូប ក្នុងនោះបានទម្លាក់ទឹកចូលមកប្រព័ន្ធធារាសាស្ត្រ”កង្ហត”តាមរយះដងស្ទឹងសង្កែ បានស្រោចស្របលើផ្ទៃដីចំនួនជាង ៥មុឺន១ពាន់ហិកតា និងស្រូវប្រាំងបាន១មុឺនហិកតា។ ក្រៅពីនេះ អាងកង្ហត ក៏បានបែងចែកដល់ប្រព័ន្ធធារាសាស្ត្រ”សាលាតា អន” ដែលបានស្រោចស្របលើផ្ទៃដីចំនួន១មុឺន៤ពាន់ហិកតា និងស្រូវប្រាំងបានចំនួន១៥០០ហិកតា និងបានទម្លាក់ចូលក្នុង អាងភាស មួយចំនួនផង សម្រាប់សង្គ្រោះស្រូវប្រាំង តាមដែលអាចមាន។

ប្រព័ន្ធធារាសាស្ត្រទីតាំងទី៣ គឺប្រភព”ដងស្ទឹងបវេល”ឬ”ស្ទឹងមង្គលបូរី” ខណះដងស្ទឹងនេះមិនមានអាងស្តុកទឹកទេ គឺប្រភព ទឹកបានពីខេត្តប៉ៃលិន និងប្រទេសថៃមួយផ្នែកផង ដែលបានស្រោចស្របលើផ្ទៃដីស្រូវវស្សាបានជាង៤មុឺនហិកតា ក្រៅពីនេះ ទឹកស្ទឹងមួយនេះក៏បានចែកចាយដល់ប្រព័ន្ធធារាសាស្ត្រ “តាហែន”និង”អាងកំពីងពួយ” ហើយមួយផ្នែកទៀតបានចែកចាយ ដល់ប្រព័ន្ធធារាសាស្ត្របវេលផងដែរ និងបានស្រោចស្របលើផ្ទៃដីចំនួនជាង២មុឺនហិកតា និងស្រូវប្រាំងបាន ៥០០ហិកតា ហើយសល់ពីនេះ បានចែកចាយដល់ប្រព័ន្ធធារាសាស្ត្រ”ព្រែកខ្ពស់”ផងដែរ ដែលបានជួយស្រោចស្របលើផលដំណាំស្រូវក្នុ ងភូមិសាស្ត្រ រវាងខេត្តបាត់ដំបង និងខេត្តបន្ទាយជ័យ មួយចំនួនផង ។

ប្រព័ន្ធធារាសាស្ត្រទីតាំងទី៤ គឺ”អាងកំពីងពួយ”អាងនេះបានស្តុកទឹកចំនួន១៤៦លានម៉ែត្រគូប ស្រោចស្របលើផ្ទៃដីចំនួន ២ មុឺន៦ពាន់ហិកតា និងស្រូវប្រាំងបានចំនួន១មុឺន៥ពាន់ហិកតា ខណះបច្ចុប្បន្នកសិករនៅតំបន់នោះធ្វើស្រូវចាប់ពី២ទៅ៣ដង ក្នុង១រដូវកាល ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។

លោក ខៃ សុដា បញ្ជាក់បន្ថែមថា វិស័យទឹកនៅក្នុងខេត្តបាត់ដំបង ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលតាំ ងពីអាណត្តិទីមួយដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយត្រូវបានបន្តអភិវឌ្ឍន៍ ដោយយកចិត្តទុកដាក់ នៅក្នុងអាណត្តិទី៧នេះបន្តទៀត ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ទើបវិស័យទឹកក្នុងខេត្តបាត់ដំ បង អាចទ្រទ្រង់លើវិស័យកសិកម្ម បានកាន់តែមានវិសាលភាពធំទូលាយនៅក្នុងរយះពេលចុងក្រោយនេះ ៕ សួន ចាន់នី

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com