ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការកំណត់ចុះធ្វើអត្តសញ្ញាណកម្មដីធ្លីនៅក្នុងស្រុកសំឡូត

ខេត្តបាត់ដំបង÷នៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ម្សិលមិញក្រសួងបរិស្ថាននិងអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបងបានបើកនូវកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការចុះធ្វើអត្តសញ្ញណកម្មមនុស្សនិងអត្តសញ្ញាណកម្មដីធ្លីនៅក្នុងស្រុកសំឡូតដើម្បីធ្វើការពិនិត្យស្ថានភាពជាក់ស្តែងនិងស្តាប់នូវមតិយោបល់មួយចំនួនដើម្បីធ្វើការពិចារណាខិតខំស្វែងរកនូវដំណោះស្រាយវិធានផ្លូវច្បាប់លើបញ្ហាដីធ្លីដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃស្រុកសំឡូតរបស់ខេត្តបាត់ដំបង។ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលាស្រុកសំឡូតខេត្តបាត់ដំបងដឹកនាំដោយលោកជា.សំអាងរដ្ឋលេខាធិការក្រសួងបរិស្ថាននិងឯកឧត្តមសឿម.ប៊ុនរិទ្ធិអភិបាលរងខេត្តទទួលបន្ទុកនិងជាតំណាងលោកងួន.រតនៈអភិបាលខេត្តបាត់ដំបង។ក្នុងនោះក៏មានលោកឧត្តមសេនីយទោអេង.ហុងមេបញ្ជាការងនៃយោធភូមិភាគទី៥ព្រមទាំងលោកប្រធានមន្ទីរបរិស្ថានខេត្តលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តលោកនាយករងរដ្ឋបាលខេត្តលោកនាយកស្តីទីនៃទីចាត់ការអន្តរវិស័យនិងអស់លោកដែលជាអភិបាលស្រុកកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទមេឃុំមេភូមិអនុមេភូមិនិងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។
លោកជា.សំអាងរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងក្នុងកិច្ចប្រជុំថា៖កិច្ចប្រជុំនេះគឺក្នុងគោលបំណងដើម្បីធ្វើឲ្យសម្រេចបាននូវការរៀបចំការប្រើប្រាស់ដីធ្លីក្នុងស្រុកសំឡូតនេះឲ្យបានចប់ជាស្ថាពរតាមរយះគោលនយោយបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាល។លោកបានបន្តទៀតថាៈការដោះស្រាយនេះធ្វើយ៉ាងណាឲ្យបានឆាប់រហ័សហើយមានប្រសិទ្ធភាពភាពត្រឹមត្រូវនិងសុច្ចរិតភាពដើម្បីឆ្លើយតបតាមតម្រូវការរបស់រាជរដ្ឋាភិបាល។លោកសឿម.ប៊ុនរិទ្ធក៏បានលើកឡើងដែរថា:ពាក់ព័ន្ធនិងបញ្ហាដីធ្លីនេះអាជ្ញាធរខេត្តក៏បានធ្វើការស្នើសុំជាគោលការណ៍ដល់ក្រសួងបរិស្ថានផងដែរដើម្បីដោះស្រាយជូនប្រជាពលរដ្ឋទន្ទឹមនឹងនោះអាជ្ញាធរខេត្តក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានបន្ថែមទៀតក្នុងការទប់ស្កាត់ពីការទន្រ្ទានដីព្រៃឬដីគម្របបរិស្ថានផ្សេងៗទៀតក្នុងស្រុកសំឡូត។ត្រូវមានវិធានការនូវក្នុងការរៀបចំគម្រោងបោះបង្គោលព្រំដីរដ្ឋសម្រាប់ធ្វើការគ្រប់គ្រងលើដីរដ្ឋទាំងនោះឲ្យបានដើម្បីជៀសវាងកុំឱ្យមានការរំលោភបំពានបន្តទៀតពីសំណាក់ជនណាម្នាក់។លោកសឿម.ប៊ុនរិទ្ធិក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកុំឲ្យមានការឃុបឃិតគ្នាដើម្បីកេងប្រវ័ញ្ចទាញយកនូវផលប្រយោជន៍ដោយប្រការណាមួយឲ្យសោះ។ដោយលោកព្រមានថា៖បើសិនជារកឃើញថាមានមន្ត្រីណាមានការឃុបឃិតគ្នាលាក់បាំងក្នុងការប្រព្រឹត្តនូវទង្វើណាមួយរដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ដោយគ្មានការលើកលែងនោះទេ៕សៅ សារិទ្ធ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com