ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តំបន់​ទេសចរណ៍​ខេត្ត​រតនគិរី​

ខេត្ត​រតនគិរី​៖ ជា​ខេត្ត​តំបន់ភ្នំ​ព្រំដែន​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ភាគ​ខាងជើង​ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ ខាងកើត​ជាប់​ប្រទេស​វៀតណាម ខាងត្បូង​ជាប់​ខេត្ត​មណ្ឌលគិរី និង​ខាងលិច​ជាប់​ខេត្តស្ទឹងត្រែង​។ ខេត្ត​នេះ​លាតសន្ធឹង​ពី​តំបន់​ជួរ​ភ្នំ ភាគ​ខាងជើង​កាត់​តំបន់​ខ្ពង់រាប​រវាង​ទន្លេ​សេ​សាន្ត​និង​ទន្លេស្រែពក​។ វាលស្រែ​ចំការ​ជា​សម្រស់​ធម្មជាតិ​របស់​ខេត្ត​និង​មាន​ជនជាតិ​ភាគ​ផ្សេងៗ​គ្នា​ជា​ច្រើន ហើយ​រតនគិរី​ពោរពេញ​ទៅដោយ​សម្បត្តិ​ធម្មជាតិ និង​វប្បធម៌​ដែល​កំពុង​រងចាំ​ការស្វែងរក​។ ទីក្រុង​របស់​ខេត្ត​នេះ​គឺ​បាន​លុង​។

​រតនគិរី​មាន​ទេសភាព​ស្អាត​បំផុត​នៅ​តំបន់​ដែល​ផ្តល់​ជូន​និង​ជា​តំបន់​នៃ​ជនជាតិដើម​ភាគតិច តំបន់​ភ្នំ​មួយ​ចំនួន​។ ក្នុងចំណោម​កន្លែង​វិចិត្រករ​ធម្មជាតិ ខេត្ត​នេះ​មានដូចជា​បឹង​បន្ទុះ​ភ្នំភ្លើង​ហៅ​បឹង​យក្ខ​ឡោម ទឹកជ្រោះ​ដ៏​ស្រស់​ស្អាត​មិន​គួរ​អោយ​ជឿរ   និង​ព្រៃឈើ​ដ៏​ក្រាស់​ជាមួយ​ពពួកសត្វ និង​រុក្ខជាតិ​ក្រៅ​ស្រុក​មួយចំនួន ផ្ទុយ​ទៅ​នឹង​ភាព​ស្តុកស្តម្ភ​សម័យ​ទំនើប​ខាងលើ ភ្ញៀវ​ទេសចរណ៍​ភាគច្រើន​ទៅ​ខេត្ត​នេះ​ជ្រើសរើស​ការ​ស្នាក់នៅ​ទីក្រុង​បាន​លុង ដំណើរ​កំសាន្ត​អាច​រៀបចំ​ទៅ​ទស្សនា​ភូមិ​ខ្មែរលើ កន្លែង​បែប​ធម្មជាតិ​។​

​រម្មណីយដ្ឋាន​បឹងយ​ក្ខឡោ​ម​ស្ថិតនៅក្នុង​ភូមិ​ឡូន សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង មាន​ចំងាយ​ពី​ក្រុង​បាន​លុង​ប្រមាណ​៥០០០​ម៉ែត្រ ដល់រ​ម្មណី​យដ្ឋា​ន​នេះ​តែម្តង​។
​រម្មណីយដ្ឋាន​មួយ​នេះ​មាន​ទំហំ​ផ្ទៃដី​សរុប​២២៥,៤៤​ហិកតា ហើយ​ផ្ទៃ​បឹង​យក្ខ​ឡោម​មាន​ចំនួន​៤៤,១២​ហិកតា​។ រម្មណីយដ្ឋាន​បឹងយ​ក្ខឡោ​ម​ស្ថិតនៅក្រោម​ការគ្រប់គ្រ​ង​របស់​សហគមន៍​៥​ភូមិ រួម​មាន​ភូមិ​ឡូ​ន ភូមិ​ភ្នំ ភូមិ​ឡា​ប៉ូ ភូមិ​សិល្ប៍ និង​ភូមិ​ជ្រី តាម​កិច្ចសន្យា​កុងត្រា​របស់​សាលាខេត្ត​រតនគិរី​ចុះ​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​១៩៩៨ ដែល​មាន​កំណត់​ចំនួន​២៥​ឆ្នាំ រហូតមក​ដល់​ទល់​ពេលបច្ចុប្បន្ន​នេះ​បាន​១៨​ឆ្នាំ​មកហើយ​។​

​លោក វេន ចឹ ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ទូទៅ​នៅក្នុង​តំបន់​អភិរក្ស​យក្ខ​ឡោម​បានអោយ​PNTV​ទូរទស្សន៍​ព្រះ​នរាយណ៍​ដឹង​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ​ថា ហេដ្ឋារចនាសម្ព័ន្ធ​គិត​ជា​មធ្យម​ចំណូល​ប្រចាំ​ខែ​មាន​ពី​១០០០​ដុល្លា​ទៅ​១៥០០​ដុល្លា ក្នុង​១​ខែ (​ដោយ​គិត​ចំណូល​-​ចំណត រថយន្ត ម៉ូតូ​និង​ការលក់ដូរ​គ្រប់​តូប​ដែល​ដាក់តាំង​លក់​ក្នុង​បឹង​យក្ខ​ឡោម និង​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​ទស្សនា​កំសាន្ត​។​

​លោក​បន្តថា ការចំណាយ​ប្រាក់​ជា​ប្រចាំ​ខែ​ដល់​អាជ្ញាប័ណ្ណ​ថ្នាក់​ខេត្ត​តាមរយៈ​មន្ទីរ​ទេសចរណ៍​ខេត្ត​ចំនួន​៥​លាន​រៀល​ក្នុង​១​ខែ​។ បង់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ផ្នែកអនាម័យ​១៣៥០​ដុល្លា​ក្នុង​១​ខែ បង់​សេ​វ៉ា​សហគមន៍​ទាំង​ប្រាំ​ភូមិ និង​លោក​ចៅសង្កាត់​យក្ខ​ឡោម​ចំនួន​១៥០០​ដុល្លា​ក្នុង​១​ខែ​។ ប្រាក់បៀវត្ស​ន៍​បុគ្គលិក​បំរើ​ការងារ​រម្មណីយដ្ឋាន និង​ការជួសជុល​ចំណត​ផែ​មិន​អាច​កំណត់​នៃ​អាត្រា​ប្រាក់​ដែល​ចំណាយ​នោះឡើយ​។

​ថវិកា​ដែល​នៅសល់​បាន​យក​ទៅ​តំកល់​ទុក​នៅ​ធនាគារ​សម្រាប់​ទ្រទ្រង់ និង​ដោះស្រាយ​ជីវភាព​ប្រជាពលរដ្ឋ​ទាំង​ប្រាំ​ភូមិ​ដែល​ជួប​ការលំបាក​ខ្លាំង​ជា​ចាំបាច់ អោយ​ខ្ចី​ប្រើប្រាស់​ចាប់ពី​១០០​ដល់​៥០០​ដុល្លា​ក្នុង​១​គ្រូ​សារ គិត​ការប្រាក់​ទាប​១០០​ដុល្លា ការប្រាក់​១០០០០​រៀល​ក្នុង​១​ខែ​។ ចាប់ពី​៥០០​ដុល្លា​ឡើង​ទៅ​ប្រធាន​ក្រុមប្រឹក្សា​ចៅសង្កាត់​ជា​អ្នកសម្រេច​។​

​លោកស្រី​ហា វិ​ន​តូញ អាយុ​៤៨​ឆ្នាំ ជា​អាជីវករ​លក់ដូរ​នៅ​រម្មយ​ណី​ដ្ឋា​ន​លោកស្រី​បាន​អោយដឹងថា លោកស្រី​លក់ដូរ​សិប្បកម្ម​តំប្បាញ​…​ដែលជា​ស្នាដៃ​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ពិតៗ​ដែល​មាន​ក្រ​ម៉ា ខោ អាវ សំពត់ ក​ផា​ជាដើម​។​ល​។ ហើយ​លោក​លក់ដូរ​ដោយ​ពុំ​មាន​បង់  ផាស៊ី ឬ​ប៉ាតង់​ជូន  គណៈកម្មាធិការ​បឹង​យក្ខ​ឡោម​នោះឡើយ​។ ដោយសារ​សមទ្ធិ​ផល មក​លក់​នេះ​គឺជា​ស្នាដៃ​របស់​សមាគមន៍​ក្នុងភូមិ​យើង​ទាំង​ប្រាំ​ភូមិ​។​

​ទាក់ទិន​នឹងរ​ម្មណី​យដ្ឋា​នខាង​លើ​លោកទិន លួង ចៅសង្កាត់​យក្ខ​ឡោម​បានអោយដឹងថា​ក្នុង​ផ្ទៃដី​សរុប​២២,៥៤៤​ហិកតារ​ម្មណី​យដ្ឋា​ន​បបឹង​យ​ក្ខឡោ​មមាន​ដី​៤​ហិកតា​ដែល​ជា​ដី​ទំនាស់​ស្ថិតនៅក្នុង​ភូមិ​ជ្រី​។ លោក​ចៅសង្កាត់​ក៏បាន​ផ្តល់​ដំណឹង​ទៅ​សាលាដំបូង​ខេត្ត​រួច​ហើយ​ដែរ មិនដឹងថា​គេ​មាន​ដំណោះស្រាយ​យ៉ាងណា​នោះឡើយ​រហូតមកទល់​ពេលនេះ ៕
​ខ្ញុំបាទ​លីវ​ណ្ណះ PN/TV​រាយការណ៍  ពី​ខេត្ត​រតនគិរី​

 

IMG-20161222-WA0035 IMG-20161222-WA0036 IMG-20161222-WA0037 IMG-20161222-WA0038 IMG-20161222-WA0039

Filed in: ទេសចរណ៍

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com