ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កុងត្រូល​លោក​សុខ​គា ឡើងថ្លៃ​កប់​ពពក​ក្នុងការ​កើប​លុយ​ពី​ឈ្មួញ​ដឹក​ជញ្ជូន​ឈើប្រណិត​ទៅ​ប្រទេស​វៀតណាម​

ខេត្ត​រតនគិរី​៖ លោក សុខ គា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​ដាក់​កុងត្រូលជជុះ​ចាំ​រាប់​ក្បាល​រថយន្ត​ដឹក​ឈើ​ទៅ​កាន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ កម្ពុជា -​វៀតណាម ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​មាន​រថយន្ត​ចំនួន​២​គ្រឿង​សំរាប់​ប្រដេញ​ស្ទាក់ ទី​១​រថយន្ត​ម៉ាក​ឆ្លាម ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2I-1990 រថយន្ត​១​គ្រឿង​ទៀត​ម៉ាក​តូយ៉ូតា ពណ៌​ស ពាក់​ស្លាក​លេខ​នគរបាល 2-1919 សំរាប់​ប្រដេញ​ស្ទាក់​ឃាត់​រថយន្ត​ដឹក​បទល្មើស​អោយ​ឈប់​បង់លុយ​កុងត្រូលជជុះ​របស់លោក​។​

ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦ រថយន្ត​ឈ្មួញ​ជាច្រើន​គ្រឿង​ឈប់​បន្តកន្ទុយ​គ្នា​ដើម្បី​ចូល​បង់លុយ​ទៅ​លោក​សុខ គា មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ បើ​រថយន្ត​ឈ្មួញ​រូប​ណា​ដែល​មិន​ព្រម​បង់​អោយ​លោក សុខ គា មិន​អនុញ្ញាអោយ​ធ្វើដំណើរ​បន្ត​ទៅ​មុខបា​ន​នោះឡើយ​។​

ម្ចាស់​រថយន្ត​១​គ្រឿង​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​អោយ​នគរវត្ត​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ​ថា លោក​សុខ គា ឡើងថ្លៃ​ក្នុង​ការបង់​ក្បាល​រថយន្ត​១​គ្រឿង​សាំ​យ៉ុង​១​ជើង​២០​ម៉ឺន​រៀល កាលពីមុន​ធ្លាប់​បង់​អោយ​តែ​៤​ម៉ឺន​រៀល តែ​ឥឡូវ​ឡើងដល់​២០​ម៉ឺន​រៀល បើ​មិន​បាន​បង់លុយ​អោយ​នោះ​ទេ​មិន​អនុញ្ញា​ធ្វើដំណើរ​ទៅ​មុខ​បាន​ឡើយ​។​

ប្រជាពលរដ្ឋ​បាន​បន្ត​ទៀត​ថា​កុងត្រូល​លោក​សុខ គា កំពុងតែ​ប្រឈម​នឹង​ត្រូវ​បណ្តាសារ​ញើស​ឈាម​របស់​ពួកគាត់​គ្រប់គ្នា ដោយសារ​ពួក​គាត់​ដឹកជញ្ជូន​ឈើ​បន្តិចបន្តួច​ទៅ​លក់​បាន​ថ្លៃ​បាយទឹក និង​សាំង​ឡាន​ពេល​ត្រឡប់មកវិញ ដឹក​ឥ​វ៉ាន​ចាប់ហួយ គ្រឿងទេស មក​ក្រុង​បាន​លុង​។ លោក​សុខ គា ពុំ​បាន​គិត​ដល់​ចំណុច​នេះ​ទេ គិតតែ​ពី​រាប់​ក្បាល​ឡាន​តែប៉ុណ្ណោះ​(​ដូច​អារ​ក​ខ្យង​)​។​

​ទាក់ទិន​បញ្ហា​ខាងលើ​នេះ​លោក​សុខ គា PN/TV មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​ឆ្នាំ​ដដែល​នេះ ដោយ​ពុំ​មាន​លេខ​ទូរស័ព្ទ​។

​គួរ​បញ្ជាក់​ផង​ដែរ​ថា អនុសាសន៍​របស់​ម្តេច​ក្រឡា​ហោម ស ខេង ទាក់ទង​លើ​បញ្ហា​បទល្មើស​ផ្សេងៗ​ចំពោះ​ស្ថាប័ន​យុត្តិធម៌​ការដាក់​កុងត្រូលជជុះ​តាម​ដងផ្លូវ សមត្ថកិច្ច​ពាក់ព័ន្ធ​និង​បទល្មើស​ព្រៃឈើ​ជា​អំពើ​ពុករលួយ​ត្រូវ​ប្រឈម​នឹង​មុខ​ច្បាប់​ជា​ធរមាន​៕ ខ្ញុំ​លីវ​ណ្ណះ​PN/TV​រាយការណ៍ ខេត្ត​រតនគិរី​

 

IMG-20161223-WA0029 IMG-20161223-WA0030 IMG-20161223-WA0026

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com