ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក​ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផ្តល់​ក្របខណ្ឌ​ជូន​មន្ត្រី​ជាប់​កិច្ចសន្យា​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​០៧​រូប​

​ខេត្ត​រតនគិរី​៖ ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​មន្ត្រីរាជកា​រ​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​នា​ព្រឹក​ថ្ងៃ​ទី​៣០​ខែ​ធ្នូ ឆ្នាំ​២០១៦ លោក​ខៀវ កាញារីទ្ធ​បាន​ប្រកាស​ចំពោះមុខ​មន្ត្រី​រាជកា​រម​ន្ទីរ​ព័ត៌​ខេត្តរតនគិរី​ថា នៅ​ឆ្នាំ​២០១៧ លោក​នឹង​ផ្តល់ជូន​ក្របខណ្ឌ​មន្ត្រី​ជាប់​កិច្ចសន្យា​ចំនួន ០៧ រូប ក្នុង​នោះ​មន្ត្រី​ជា​ជនជាតិដើម​ភាគតិច គ្រឹង​១​នាក់​ភេទ​ស្រី​មាន​ឈ្មោះ​កើ​ស ដាវី​,  ចា​រ៉ា​យ​១​នាក់​ភេទ​ប្រុស​ឈ្មោះរ​ចំ សារឿ​ន​, ព្រៅ​១​នាក់​ឈ្មោះ​ធិន សៅ​អ៊ុន​ភេទ​ស្រី​,​ទំ​ពួន​១​នាក់​ឈ្មោះ កែវ លឺ​ន​ភេទ​ប្រុស​និង​បុគ្គលិក​ជាប់កិច្ចសន្យា​ជនជាតិ​ខ្មែរ​ចំនួន​៣​រូប​មាន​ឈ្មោះ ងួន ក្រែង​, ហ៊ុន សុភា , ហ៊ុន ស្រី​។​

​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​នេះ​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​សន្យា​ផ្តល់​ជូន​ម៉ាស៊ីន​ផ្សាយ​ទូរទស្សន៍​កម្លាំង​០៥​គីឡូវ៉ាត់ ជូន​ដល់​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​នាពេល​ខាងមុខ​នេះ​ផង​ដែរ​។​

លោក​រដ្ឋមន្ត្រី​បាន​ជម្រុញ​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ខេត្តរតនគិរី​ត្រូវ​បន្ត​ខិតខំ​បំពេញ​ភារកិច្ច​ការងារ​ស្នូល​របស់​ខ្លួន ឲ្យបាន​ល្អ​ប្រសើរ​ឆ្លើយតប​ទៅនឹង​ទិស​ស្លោក​របស់​ក្រសួង​គឺ​ពេល​ណា​ក៏បាន កន្លែង​ណា​ក៏បាន រហ័ស និង​ជឿ​ទុកចិត្តបាន​។​

​លោក​ឆាយ បូរិន​ប្រធាន​មន្ទី​រព័ត៌ខេត្ត​រតនគិរី​បាន​គោរព​ថ្លែង​អំ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វត្តមាន​លោក​រដ្ឋមន្ត្រី និង​លោកស្រី ដែល​បាន​ឈ្លៀត​ឱកាស​ដ៏​មាន​តម្លៃ​អញ្ជើញ​មក​សួរ​សុខទុក្ខ​មន្ត្រីរាជកា​រ​មន្ទីរ​ព័ត៌មាន​ខេត្ត​រតនគិរី ជា​ពិសេស​បាន​ផ្តល់ជូន​នូវ​មន្ត្រី​ក្រប​ខណ្ឌ​ចំនួន​០៧​រូប​ផង​ដែរ ៕
​ដោយ​: លី វណ្ណះ PN/TV
​ទូរទស្សន៍​ព្រះ​ន​រាយណ៍  រាយការណ៍​ពី​ខេត្ត​រតនគិរី​

 

 

IMG-20161230-WA0178 IMG-20161230-WA0175 IMG-20161230-WA0176 IMG-20161230-WA0177

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com