ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋប្តឹងប្រធានភូមិបាលស្រុកល្វាឯមទៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី-អង្គភាពប្រឆាំងអំពើពុករលួយ

កណ្តាល ៖ បែកធ្លាយរឿងអាស្រូវប្រព្រឹត្តអំពើពុករលួយរបស់លោកណាំ ហេង ប្រធានភូមិបាល ស្រុកល្វាឯម ខេត្តកណ្តាល ២០១៨ ពាក់ព័ន្ធការទារកម្រៃសេវាខុសច្បាប់ បក្សនិយម និងមិនអនុវត្តតាមបរិបទការងារ។ ចំពោះករណីនេះ ក៏មានប្រជាពលរដ្ឋប្តឹងទៅលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមពាក្យបណ្តឹងដែលទទួលបានកាលពីថ្ងៃទី២៣ ខែសីហា បានឲ្យដឹងថា “លោកណាំ ហេង ហេង ប្រធានភូមិបាល ស្រុកល្វាឯម បានប្រព្រឹត្តអំពើពុករលួយដូចជា ១. លោកណាំ ហេង បានទារប្រាក់កម្រៃសេវាក្រៅច្បាប់ ថ្លៃផ្ទេរសិទ្ធិមួយប្លង់ទំហំក្រោមមួយហិកតាចុះតម្លៃ ១៥០០ដុល្លារ ទៅ១៨០០ដុល្លារ បើច្រើនហិកតាគេយក ១៥០០ដុល្លារ គុណនឹងចំនួនហិកតា។ ២. ការធ្វើប័ណ្ណដីថ្មី (ប្លង់រឹង) លោកណាំ ហេង ទារប្រាក់កម្រៃសេវាក្រៅច្បាប់ចំនួន ១៨០០ដុល្លារ ទៅ ២៥០០ដុល្លារ ក្នុងមួយប័ណ្ណដីទំហំក្រោមមួយហិកតាចុះ តែបើទំហំច្រើនហិកតាគេយក ១៨០០ដុល្លារ គុណនឹងចំនួនហិកតា។ ការទារប្រាក់កម្រៃសេវាក្រៅច្បាប់របស់លោកណាំ ហេង ច្រើនហួសហេតុ លើសពីប្រកាសស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅស្រុកល្វាឯម ដើររអ៊ូរទាំ និងថ្នាំងថ្នាក់ដល់ថ្នាក់ដឹកនាំមន្ទីរ និងក្រសួងថែមទាំងជះឥទ្ធិពលមិនល្អដល់រាជរដ្ឋាភិបាល។ ៣. លោកណាំ ហេង មិនត្រូវគ្នាជាអនុប្រធានបង្កទំនាស់នៅក្នុងការិយាល័យប្រធាន និងអនុប្រធាន ឈ្លោះគ្នា ធ្វើឲ្យប្រជាពលរដ្ឋនឹងមន្ត្រីរាជការនៅស្រុកល្វាឯម ពិបាកទៅទទួលសេវាសាធារណៈ។ ទៅរកប្រធាន ប្រធានទារប្រាក់កម្រៃសេវាក្រៅច្បាប់ច្រើន រកអនុប្រធាន (ឈាន ម៉ាណ្ណារី) យកលុយទៅមិនធ្វើការអោយ”។
ទាក់ទងករណីខាងលើនេះ លោកណាំ ហេង ប្រធានភូមិបាល ស្រុកល្វាឯម មិនអាចសុំការអត្ថាធិប្បាយបានទេ៕ញៈ បែកធ្លាយរឿងអាស្រូវប្រព្រឹត្តអំពើពុករលួយរបស់លោកណាំ ហេង ប្រធានភូមិបាល ស្រុកល្វាឯម ខេត្តកណ្តាល ២០១៨ ពាក់ព័ន្ធការទារកម្រៃសេវាខុសច្បាប់ បក្សនិយម និងមិនអនុវត្តតាមបរិបទការងារ។ ចំពោះករណីនេះ ក៏មានប្រជាពលរដ្ឋប្តឹងទៅលោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច រួមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមពាក្យបណ្តឹងដែលទទួលបានកាលពីថ្ងៃទី២៣ ខែសីហា បានឲ្យដឹងថា “លោកណាំ ហេង ហេង ប្រធានភូមិបាល ស្រុកល្វាឯម បានប្រព្រឹត្តអំពើពុករលួយដូចជា ១. លោកណាំ ហេង បានទារប្រាក់កម្រៃសេវាក្រៅច្បាប់ ថ្លៃផ្ទេរសិទ្ធិមួយប្លង់ទំហំក្រោមមួយហិកតាចុះតម្លៃ ១៥០០ដុល្លារ ទៅ១៨០០ដុល្លារ បើច្រើនហិកតាគេយក ១៥០០ដុល្លារ គុណនឹងចំនួនហិកតា។ ២. ការធ្វើប័ណ្ណដីថ្មី (ប្លង់រឹង) លោកណាំ ហេង ទារប្រាក់កម្រៃសេវាក្រៅច្បាប់ចំនួន ១៨០០ដុល្លារ ទៅ ២៥០០ដុល្លារ ក្នុងមួយប័ណ្ណដីទំហំក្រោមមួយហិកតាចុះ តែបើទំហំច្រើនហិកតាគេយក ១៨០០ដុល្លារ គុណនឹងចំនួនហិកតា។ ការទារប្រាក់កម្រៃសេវាក្រៅច្បាប់របស់លោកណាំ ហេង ច្រើនហួសហេតុ លើសពីប្រកាសស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅស្រុកល្វាឯម ដើររអ៊ូរទាំ និងថ្នាំងថ្នាក់ដល់ថ្នាក់ដឹកនាំមន្ទីរ និងក្រសួងថែមទាំងជះឥទ្ធិពលមិនល្អដល់រាជរដ្ឋាភិបាល។ ៣. លោកណាំ ហេង មិនត្រូវគ្នាជាអនុប្រធានបង្កទំនាស់នៅក្នុងការិយាល័យប្រធាន និងអនុប្រធាន ឈ្លោះគ្នា ធ្វើឲ្យប្រជាពលរដ្ឋនឹងមន្ត្រីរាជការនៅស្រុកល្វាឯម ពិបាកទៅទទួលសេវាសាធារណៈ។ ទៅរកប្រធាន ប្រធានទារប្រាក់កម្រៃសេវាក្រៅច្បាប់ច្រើន រកអនុប្រធាន (ឈាន ម៉ាណ្ណារី) យកលុយទៅមិនធ្វើការអោយ”។
ទាក់ទងករណីខាងលើនេះ លោកណាំ ហេង ប្រធានភូមិបាល ស្រុកល្វាឯម មិនអាចសុំការអត្ថាធិប្បាយបានទេ៕
FB_IMG_1535847706873

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com