ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

គយចល័តខេត្តកណ្តាលចូលហាងចាប់រថយន្តប្រជាពលរដ្ឋ បិះត្រូវដុំថ្ម ចេញឈាម​

ខេត្តកណ្តាល ៖ លោក វ៉ូ វណ្ណា ប្រធានសាខាគយចល័តខេត្តកណ្តាល ដែលធ្លាប់តែមានកេរ្ត៍ឈ្មោះ មិនសូវល្អខាងចាប់រថយន្តដឹកទំនិញ គ្រប់ប្រភេទនោះ អោយតែឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចស្រុកលេីកដែក និងដឹកខុសបច្ចេកទេសទោះបី រឺម៉ក ក៏លោកមិនលេីកលែងដែរគឺបានបព្ជាាអោយកូនចៅអនុវត្តន៍ជាប្រចាំ មិនថាពេលយប់ ឫថ្ងៃ ២៤ម៉ោង ដោយមិនដេក​មិនពួន​ ដោយមិនដឹងថាធ្វេីការងារ​រឺធ្វេីដេីម្បី​ដុល្លា​នោះទេ​ ?

ជាស្តែងថ្មីៗ​ សេីមៗ ប្រជាជនបិះទប់កំហឹងមិនបាន គឺនៅព្រឹក
ថ្ងៃទី៣ ខែកព្ញាា ឆ្នាំ២០១៨ នេះ​លោក វ៉ូ វណ្ណា បានបព្ជាា​ អោយកូនចៅដេីរចាប់រថយន្ត លុច្សសុីស្ស៥៧០ សេរីថ្មី នៅ​ហាងមួយកន្លែងស្ថិតនៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំ​ណាញ់ ក្រុងតាខ្មៅ ខុសនិងនិតិវិធីច្បាប់ ដោយការចុះចាប់នោះ មិនមានវត្តមាន លោកព្រះរាជអាជ្ញា ឫអ្នកច្បាប់ណាម្នាក់នោះទេ គឺអនុវត្តច្បាប់ ស្រេចតែហ្នឹងចិត្ត តាមដែលនឹកឃេីញ ។

លោក សំ អឿន ជាមន្រ្តី សាខាគយ និងជាកូនចៅរបស់លោក វណ្ណា ដែលជាអ្នកចុះអនុវត្តបានប្រាប់អ្នកសារព៌ត៍មានយេីងថា សាខាគយខេត្តកណ្តាលគឺតែងតែចុះធ្វេី និងអនុវត្ត ដូច្នេះជាញឹកញាប់មិនមែនជាលេីកទី១នោះទេ ហេីយលោកចុះមកនេះគឺធ្វេីតាមបព្ជាា ថ្នាក់លេី គឺលោក ប្រធានសាខា វ៉ូ វណ្ណា ហេីយការចុះចាប់រថយន្តនេះ ដោយមានប្រភពប្រាប់ច្បាស់លាស់ ថា រថយន្តនេះមិនមាន បង់ពន្ធត្រឹមត្រូវ។

លោក អ៊ូ វុត្ថា ម្ចាស់ រ​ថយន្ត៥៧០មានប្រសាសន៍ថាៈ លោក មានលុយទិញឡានទំនេីបជិះ មិនធ្វេីចរិកថោកដូចកាលដែលអនុវត្តខុសនិតិវិធីច្បាប់បែបនេះនោះទេ និយាយរួមគឺ ចង់ធ្វេីសុីហ្មងចៃដន្យអី ខ្ញុំមានឯកសារគ្រប់គ្រាន់ ហេីយខ្ញុំក៏មិនចង់ទៅតវ៉ាអីនោះដែរគាត់ធ្វេីអីធ្វេីទៅ។

គួរបព្ជាាក់ផងដែរថាៈ លោក វ៉ូ វណ្ណានេះឯង តែងតែបព្ជាាអោយលោក សំអឿន និងក្រុមការងារ២ ទៅ៣នាក់ ចុះអនុវត្តចល័ត​ រួមជាមួយរថយន្ត មួយគ្រឿងគ្រប់ច្រកល្ហកដោយគ្មានគោលការច្បាប់ ពិតប្រាកដ។

បងប្រុសម្ចាស់ ហាង សូមមិនបព្ចេាញឈ្មោះបាន
ប្រាប់អ្នកសារព័ត៍មានដែរថា ការដែលក្រុមសាខាគយចុះអនុវត្តបែបនេះគួរណាស់សុំការអនុញាតិត្រឹមត្រូវពីម្ចាស់ផ្ទះ ឫម្ចាស់ហាងមុននិងធ្វេីអ្វីមួយ ឫក៏មានអ្នកច្បាប់ត្រឹមត្រូវ មិនមែនធ្វេីអ្វីស្រេចតែចិត្តនឹកឃេីញនោះទេ នេះសំណាងហេីយ ខ្ញុំមិនអោយកូនចៅខ្ទប់ទ្វារ ដោយមិនចង់វែងឆ្ងាយ ៕
IMG-20180903-WA0168

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com