ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ខេត្ត៣ មាន​ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពុងពពាក់ពពូនចរាចរឈេី​ !

ក្រចេះ​ ៖ ឈ្មួញ​ច្រើន​នាក់បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ យ៉ាង​គគ្រឹកគគ្រេង​ដោយមិនមានការទប់ស្កាត់ នោះទេ​ ។

​ប្រភពបាន​ឲ្យ​ដឹងថា កាលពី​វេលា​ទៀបភ្លឺ​យប់​ថ្ងៃទី​០៣ ឆ្លង​ចូល​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ឈ្មួញ​ច្រើន​នាក់​ដឹកជញ្ជូន​ឈើ​តាម​ក្បួន​រថយន្ត​សាំ​យ៉ុង​និង​រថយន្ត​ច្រើន​ប្រភេទ​ទៀត​ទាំង​ខ្សែៗ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ យ៉ាង​រាលដាល​។

មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ ក៏ដូចជា​នៅ​ខេត្ត​ត្បូងឃ្មុំ ហាក់មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ ?

ឈ្មួញ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ ហើយ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ មានដូចជា​ឈ្មួញ​ឈ្មោះ ចែ​មុំ ឈ្មួញ​ឈ្មោះ តានី ឈ្មួញ​ឈ្មោះ ពៅ និង​ឈ្មួញ​ឈ្មោះ ហាក់​។ ឈ្មួញ​ទាំង​៤​នាក់​នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ទើប​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ឆ្លងកាត់​ខេត្តក្រចេះ ចូល​ខេត្ត​ត្បូងឃ្មុំ ដោយ​គ្មាន​ការរំខាន​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ឡើយ​។

សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា មេ​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្ត​ទាំង​៣​នេះ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ អ្វីមួយ ?

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​បាន​ដឹកជញ្ជូន​ឈើ​ប្រភេទ​លេខ​២ ឈើក្រហម ឬ​ឈើ​គ្រឿងផ្ទះ​ពី​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ មក
លក់​ចែកចាយ​តាម​ដេប៉ូ​ច្រើន​កន្លែង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ដោយ​គ្មាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ បើតាម​ការអះអាង​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹង​ទៀតថា លោក មាស សុ​ផុន មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង លោក ទ្រី សុភ័ក្ត្រ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ និង​លោក គឹម ឈុនលី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ កំពុង​សប្បាយចិត្តខ្លាំងណាស់​ ព្រោះអាចជិះសេះលេងដៃបាន​ ?
40920927_2252991188048324_2697466386485084160_n

40978491_1845641785522624_5473892800359563264_n

40779103_299763094146879_4935861843462717440_n

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com