ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បួង​ចង្កូត​ជ្រុល​ហោះ​ធ្លាក់​ជ្រោះ​រងរបួស​ធ្ងន់​ស្រាល​៥​នាក់​នៅ​ស្រុក​កូន​មុំ​

ខេត្ត​រតនគិរី ៖ យ៉ាងហោច​ណាស់​មាន​បុរស​ជនជាតិ​ចិន ៤ នាក់​នឹង​ខ្មែរ​ម្នាក់ ជួប​នូវ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍ដ៍​រន្ធត់​មួយ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៧​នៅត្រង់​ចំណុច​ចុះ​ចំណោត​ភ្នំ​កូន​មុំ​(​ផ្លូវកែង​) ស្ថិតក្នុង​ភូមិ​៤ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។ ក្នុងចំណោម​ជនរងគ្រោះ​ទាំង​៥​នាក់​រួុម​ដំណើរ មាន​ជនជាតិ​ចិន​៣​នាក់​រងរបួស​ធ្ងន់​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​នគរបាល​ស្រុក​កូន​មុំ​បានឲ្យដឹងថា មុនពេល​កើតហេតុ​ឃើញ​រថយន្ត​ម៉ាក​MITSUBISHI ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-3410 ធ្វើដំណើរ​ចេញពី​ក្រុង​បាន​លុង​ក្នុងទិសដៅ​ពី​កើត​ទៅ​លិច ឆ្ពោះ​ទៅ​ទីក្រុង​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨​បោះពួយ​យ៉ាង​លឿន ខណះមក​ដល់​ចំណុចកើតហេតុ​ខាង​លើ​ស្ថានភាព​ផ្លូវ​កែង​នឹង​ចុះ​ចំណោត​ភ្នំ​ផង​នោះ​ហើយ​បាន​វ៉ា​រថយន្ត​សាំ​យ៉ុង​មួយគ្រឿង​ទៀត ស្រប​ពេល​កំពុង​វ៉ា​ស្រាប់តែ​មាន​រថយន្ត​ធុន​ធំ​បើក​មក​បញ្ច្រស់​ទិស​គ្នា​ក៍​វ៉ាក់​អឺ​តៃកុង​រថយន្តបាន​បួង​ចង្កូត​ជ្រុល​បុក​បង្គោល​សញ្ញា​ដងផ្លូវ​ហោះ ធ្លាក់​ជ្រោះ​តែម្តង​។​

​ប្រភព​បន្តថា ជនរងគ្រោះ​ទាំង​៥​នាក់​រួមមាន​ទី​១- ឈ្មោះ ពិសុទ្ធ​ភេទ​ប្រុស​អាយុ​៣៥ ឆ្នាំ​ជនជាតិ​ខ្មែរ​ជា​អ្មកបើកបរ (​រង​របួសស្រាល​) ។​ទី​២- ឈ្មោះ ហូរ ប៉ោ​ឈុន​ភេទ​ប្រុស​អាយុ​៥០ ឆ្នាំ​ជនជាតិ​ចិន​( រងរបួស​ធ្ងន់​) ទី​៣- ឈ្មោះ វ៉ា អ៉ី​ភេទ​ប្រុស​អាយុ​២៩ ឆ្មាំ​ជនជាតិ​ចិន (​រង​របួសស្រាល​)​ទី​៤- ឈ្មោះ ចាង ខៃ​អ៉ិ​ង​ភេទ​ប្រុស​អាយុ​៤៩ ឆ្នាំ​ជនជាតិ​ចិន (​រងរបួស​ធ្ងន់​)​ទី​៥- ឈ្មោះ កាវ ធី​លាង​ភេទ​ប្រុស​អាយុ​៥០ ឆ្នាំ​ជនជាតិ​ចិន (​រងរបួស​ធ្ងន់​)​។​
​អ្នក​ទាំង​៥​រស់នៅ​ទីក្រុង​ភ្នំពេញ មានមុខ​របរ វិនិយោគគិន​នៅ​ប្រទេស​កម្ពុជា​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​អន្តរាគមន៍ដឹក​បញ្ជូន​ជនរងគ្រោះ​ទាំង​៥​នាក់​តាម​រថយន្ត​មណ្ឌល​សុខភាព​ស្រុក​កូន​មុំ​មកកាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះបន្ទាន់ ចំណែក​រថយន្ត​បាន​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ រងចាំ​ដោះស្រាយ​ជា​ក្រោយ ៕
​ខ្ញុំបាទ​:​លី វ​ណ្ណ្ះ ភ្នាក់ងារ PN/TV ទូរទស្សន៍​ព្រះ​ន​រាយណ៍  រាយការណ៍​ពី​ខេត្ត​រតនគិរី​

 

IMG-20170117-WA0037 IMG-20170117-WA0049 IMG-20170117-WA0036

Filed in: គ្រោះថ្នាក់ចរាចរណ៍

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com