ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

​កា​ម៉ា​រី​ហើម​ដឹក​ឈើប្រណិត លោតឆ័ត្រ​ចូល​ក្រុង​បាន​លុង ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ធកិច្ច​ខេត្ត​បង្ក្រាប​ភ្លាមៗ ……​ក្នុង​ក្រុង​បាន​លុង​

ខេត្ត​រតនគិរី ៖  បន្ទាប់​ពី​មានការ​ស្ងប់ស្ងាត់​បទល្មើស​ព្រៃឈើ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​កន្លងមក   ឈ្មួញ​ភាគច្រើន​ក៍ សុំ​ចោត​រថយន្ត ពុំ​មាន​ឃើញ​បន្តសកម្មភាព ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ចេញចូល​នោះ​ឡើយ​។  ដោយឡែក​ក្រុម​ឈ្មួញ​មួយចំនួន​តូច   នៅ​ឆ្លៀត​ឱកាស​បន្ត​លួច   លោតឆ័ត្រ   ឆ្ម​ក់ កញ្ឆក់​កណ្តៀត  ( បោះ​សន្ទូច​រំលង​ភ្នំ​) តាម​រថយន្ត​ខ្នាតតូច​ស៊េរី​ទំនើបៗ​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច​។​ល​។​

​ជាក់ស្តែង រថយន្ត​ម៉ាក​កា​ម៉ា​រី​គូទ​កាត់​មួយ​គ្រឿង​ព័ណ​ទឹកប្រាក់​ពាក់​ស្លាក​លេខ​បាត់ដំបង 2A:  1428  ផ្ទុក​ឈើប្រណិត​ពេញ​ណែន​ប្រភេទ​ឈើ​ធ្នុង​ដឹក​ចេញពី​ចំណុច ភូមិ​តឺន ឃុំ តឺន ស្រុក​កូន​មុំ​ខេត្ត​រតនគិរី  ឆ្ពោះ​មក​ក្រុង​បាន​លុង ខ​ណះ​ម​ដល់​ចំណុច​រង្វង់​មូល​យាយ​ទូល​ចេក ស្ថិតក្នុង​ភូមិ​១ សង្កាត់​កា​ចាញ  ក្រុង​បាន​លុង ខេត្ត​រតនគិរី ត្រូវ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ធកិច្ច​ស្ទាក់​ចាប់​បង្ក្រា​បបាន​ភ្លា​មៗ​តែម្តង​។​

​មន្ត្រីនគរបាល​ដែល​ចុះ​បង្ក្រាប​បាន​បង្ហើប​អោយ​PN/TV​ដឹងថា​៖ ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី​06​ខែ​មករា​ឆ្នាំ 2017 (​វេលា​ម៉ោង​02,​និង​30​នាទី​រំលង​អធ្រាត​)  ។​

​មន្ត្រី​ដដែល​បន្តថា​៖  ដោយ​មាន​ការសហការ​ល្អ ជាមួយ​ភ្នាក់ងារ​សង្ងាត់​ខិតខំ​យកចិត្តទុកដាក់​ពួនស្ទាក់ និង​ឃ្លាំ​មើល​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ផ្សេងៗ ទើប​ឈាន​ទៅ ធ្វើការ​ចាប់​បង្ក្រាបបាន​រថយន្ត​មួយ​គ្រឿង​ខាងលើ​នេះ​បាន​យ៉ាង​រលូន  ប៉ុន្តែ តៃកុង​រថយន្ត​បើកទ្វា​រត់គេចខ្លួន​បាត់​ស្រមោល​។​

​បច្ចុប្បន្ន ទាំង​វត្វុតាង និង រថយន្ត សមត្ថកិច្ច​នាំ​មក​រក្សា​ទុក​ទាំង​យប់​នៅ​ស្នងការដ្ធាន​នគរបា​ល​ខេត្ត  ដើម្បី​បំពេញ​សំណុំ​បែបបទ​បញ្ជូន​អោយទៅ​ជំនាញ​ផ្នែក​រដ្ធបាល​ព្រៃឈើ​លំផាត់​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​ព្រៃឈើ ៕

​ដោយ ៖ លី វណ្ណៈ ភ្នាក់ងារ​PN/TV ទូរទស្សន៍​ព្រះ​ន​រាយណ៍ រាយការណ៍​ពី​ខេត្ត​រតនគិរី​

 

IMG-20170206a (1) IMG-20170206a (3)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com