ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សម្ងំ​ច្រក​ទឹក​លក់​យួរ​ឆ្នាំ​ធ្វើជា​ទឹកបរិសុទ្ធ ទើប​បែកធ្លាយ​ពី​ប្រជាពលរដ្ឋ​ថា​គ្មាន​ស្តង់ដា​អនាម័យ​

បាត់ដំបង ៖ សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​មួយកន្លែង ដែល​មាន​ស្លាក​យ៉ី​ហោ (​ហ្គោល​ដិន​ស៊ី​) ដែល​មាន​ទីតាំង​ស្ថិតក្នុង​ស្រុក​ភ្នំព្រឹក​ខេត្ត​បាត់ដំបង កំពុង​ត្រូវ​បាន​រង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ថា ផលិត​នៅ​កណ្តាលវាល គ្មាន​អនាម័យ​ត្រឹមត្រូវ មិន​ខុស​ពី​ច្រក​ទឹក​ដាក់​រថយន្ត ហើយ​ទើប​ស្រោប​មាត់​ធុង ដើរ​លក់​អាច​ប្រឈម​ខ្លាំង​ប៉ះពាល់​ដល់​សុខភាព​អតិថិជន​ទូទាំង​ស្រុក ។​

​ប្រជាពលរដ្ឋ​រស់នៅ​ទីប្រជុំ​ស្រុក​ភ្នំព្រឹក​ខេត្ត​បាត់ដំបង ដែល​ជា​អតិថិជន​ជាច្រើន​នៅ​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ បាន​បញ្ជាក់​ឲ្យដឹងថា ទីតាំង​ផលិត​ទឹកបរិសុទ្ធ​យ៉ី​ហោ​(​ហ្គោល​ដិន​ស៊ី​)​នេះ មាន​ទីតាំង​ឋិត​នៅ​ជាមួយគ្នា និង​ស្ថានីយ៍​ប្រេង​ឥ​ន្ធៈ​មិន​មាន​ឈ្មោះទ​ល់​មុខបេ​ន​ឡាន និង​ជាប់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន បែក​ជា​បួន ក្នុង​ភូមិសាស្ត្រ​ភ្នំ​តូច​ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក បាន​ផលិត​ទឹកបរិសុទ្ធ​ជា​យូរ​ឆ្នាំ​មក ហើយ​ដោយ​បូមទឹក​ច្រកចូល​ដប​ព៌ណ​ស​និង​ពណ៌​ខៀវ​ចំណុះ​២០​លី​ត​ផង និង​បូមទឹក​លក់​ដាក់​ក្នុង​ធុង​ទឹក​ធំៗ​ផង នៅ​កណ្តាលវាល​ហើយ​បិត​គំរប​លើកដាក់​លើ​រថយន្ត​ដឹក​ជញ្ជួន​បោះ​អោយ​ម៉ូយ​គ្រប់​កន្លែង​លក់ ។​

​ពួក​គាត់​បន្ត​ថា ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ទាំងអស់​ដែល​ធ្លាប់​បាន​ទិញ​ទឹកបរិសុទ្ធ​នេះ​ទទួលទាន​គ្រប់គ្នា​គិតថា ហូប​ហើយ​ជា​ទឹកស្អាត​ល្អ មិន​ព្រួយបារម្ភ ពី​ការប៉ះពាល់​ដល់​សុខភាព​នោះទេ មិន​នឹកស្មានថា សិប្បកម្ម​ខាងលើ​ផលិត​មិន​មាន​ការយកចិត្តទុកដាក់​មិន​មាន​បន្ទប់​បិតបាំង ឬ​ដំបូល​ឡើយ​មិនតែប៉ុណ្ណោះ ទីកន្លែង​បូមទឹក​ច្រកចូល​ដប​ឬ​ធុង​នៅ​រួម​ជាមួយ​គ្នា​លូ​កឡំ និង​កន្លែង​បូម​ប្រេងឥន្ធនៈ​ថែមទៀត​។

​បញ្ហា​ខាងលើ​នេះ ប្រជាពលរដ្ឋ​សំណូមពរ​អោយ​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ចុះ​បំពេញ​ការងារ​បម្រើ​សង្គម​ផង បើ​នៅ​តែ​បណ្ដែតបណ្ដោយ​មិនបាន​យកចិត្តទុកដាក់​ដូចនេះ​ទៀត​ប្រាកដជា​ប្រជាពលរដ្ឋ​ជួប​នូវ​ការលំបាក​យ៉ាងធ្ងន់ធ្ងរ​ជាក់​ជាមិនខាន​ថ្ងៃ​ខាង​មុខ ។​

​ចំណែក​លោក ឡេង ស្រ៊ុន ម្ចាស់​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​ហ្គោល​ដេនស៊ី និង​ជា​ម្ចាស់​ស្ថាន​នី​យ៍​ប្រេងឥន្ធៈ គ្មាន​ម៉ាក​គ្មាន​យ៉ី​ហោ​ខាងលើនេះ បាន​ប្រាប់​អោយដឹងថា លោក​សុំ​ការលើក​លេង​ផង កុំអោយ​ផ្សព្វផ្សាយ​ចេញ​ទៅ​ខាងក្រៅ ចំពោះ​រឿង​នេះ ព្រោះ​លោក​គ្រោង​និង​រៀបចំ​ទីកន្លែង​ហើយ​អ្វី​ទាំងអស់​ដែល​ប្រជាពលរដ្ឋ​ប្រតិកម្ម​រិះគន់​លោក​ទ​ទូល​ស្គាល់ ។​

​រីឯ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត​បាត់ដំបង លោក សំបូរ ផូ បានអោយដឹងថា ៖ ទីតាំង​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ​ខាងលើ លោក​ធ្លាប់បាន​ណែរ​នាំ​មួយដង​ជា​ពីរ​ដង​ហើយ តែ​មិន​អនុវត្ត ។ លោក​នឹង​ចាត់​អោយ​មន្ដ្រី​របស់​លោក​ចុះទៅ​ពិនិត្យ​សារ​ជា​ថ្មី​ទៀត​នៅពេល​ក្រោយ ៕

​ដោយ​លោក សៅ សារិទ្ធ ភ្នាក់ងារ PN TV ទូរទស្សន៍ ព្រះ​នរាយណ៍ រាយការណ៍​
​ពី​ខេត្ត​បាត់ដំបង

 

IMG-20170208pr1 (1) IMG-20170208pr1 (2) IMG-20170208pr1 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់ៗ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com