នៅក្នុងសន្និសីទសារពត៌មាន ស្តីពីពិពរណ៍ពាណិជ្ជកម្មថៃ ថប់ថៃប្រែន 2017 លោក ជី រ៉ាវុធ សុវណ្ណអាត អគ្គទីប្រឹក្សាពាណិជ្ជ កម្មប្រចាំស្ថានឯកអគ្គរាជទូតថៃ នៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្ម ថៃ ថប់ថៃប្រែន 2017 (Top Thai Brands 2017 )រៀបចំធ្វើនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី 5 ខែមីនា ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ។
ការរៀបចំ «ពិព័ណ៍ពាណិជ្ជកម្ម » នៅរាជធានីភ្នំពេញ នាលើកនេះ មានក្រុមហ៊ុនចូលរួមទាំងអស់ចំនួន ២២០ក្រមហ៊ុន មានស្តង់សរុបចំនួន ២៥០ស្តង់។ ក្នុងនោះមាននាំយកទំនិញមកដាក់បង្ហាញដូចជា៖ ១. អាហារនិង ភេសជ្ជៈ -២-សំលាក់បំពាក់ និង វាយនភ័ណ្ឌ- ៣-សំភារៈសំណង់-៤-គ្រឿងសំអាង និង ទំនិញសុខភាព សម្ភស្ស -៥-សំភារៈប្រើប្រាស់ក្នុងផ្ទះ និង ផ្ទះបាយ -៦-វត្ថុអនុស្សាវរីយ៍ និងតុបតែងផ្ទះ -7-សំភារៈធ្វើពីស្បែក និង ស្បែកជើង -៨-សំភារៈអគ្គីសនី និងអេឡិចត្រូនិច -៩-គ្រឿងបន្លាស់រថយន្ត និង ម៉ូតូ -១០-សំភារៈតុបតែងផ្ទះ-១១-ទំនិញ OTOP របស់ប្រទេសថៃ និង ១២ ទំនិញផ្សេងៗ ជាច្រើនទៀត ។
លោក អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំឯកអគ្គរាជទូតថៃ បានមានប្រសាសន៍បញ្ជាក់ពីគោលបំណង ក្នុងការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃ ថប់ថៃប្រែន 2017 គឺ ដើម្បីផ្សព្វផ្សាយផលិតផលរបស់ ថៃ ដែលជាផលិតផលមានគុណភាពល្អ តំលៃសមរម្យ និងដើម្បី ជាការអរគុណដល់អតិថិជន ដែលគាំទ្រទំនិញថៃ មានឱកាសបានទិញទំនិញពីម្ចាស់រោងចក្រ ដោយផ្ទាល់ក្នុងតំលៃ ដែលអាច ធានា បានថាថោកជាងនៅលើទីផ្សារយ៉ាងពិតប្រាកដ ម្យ៉ាងទៀតដើម្បីរិតចំណងសាមគ្គីភាពរវាងប្រជាជន និង ប្រទេស ទាំងពីរ អោយកាន់តែ ល្អប្រសើរថែមទៀត ៕