តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍ មកថា រណ្តៅដីមួយកន្លែង ស្ថិតនៅក្នុងភូមិ ភូមិចចក សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប បានជីកដីលក់ រាប់ខែមកហើយ ដោយបានបង្កហានីភ័យ ជាច្រើនដល់បងប្អូនក្នុងភូមិ ជាមួយនោះដីស្រែរបស់ពួកគាត់ ត្រូវបានអស់តំលៃ ដោយសារនៅ ជាប់នឹង រណ្តៅដីនោះ ។
ប្រជាពលរដ្ឋបាននិយាយថា រណ្តៅដីនេះ ជីកកាន់តែជ្រៅទៅ ៗ ដែលតាមការស្មាន ជំរៅនេះមិនក្រោមពី 20 ទៅ 30 ម៉ែត្រនោះទេ ។ ប្រជាពលរដ្ឋ សំណូមពរអោយ អាជ្ញាធរពាក់ព័ន្ធ មេត្តាចុះ មកពិនិត្យ រណ្តៅដីនេះផង ក្រៅពីជីកជ្រៅ ហួសកំរិត គឺមិនបានស្រោចទឹក ដែល ធ្វើ អោយហុយ រកមើលអីមិនឃើញ ពិសេសទៀតនោះ ផ្លូវ បានខូចអស់ផងដែរ ។រណ្តៅនេះ ប្រជាពលរដ្ឋ បាននិយាយថា ជារបស់ថៅកែ ឈ្មោះ (ឆ) ជា មន្ត្រីយោធា ក្នុងខេត្តសៀមរាប ដែលមានអំណាច និង រកស៊ី មុខរបរ ជីកដីនេះ ច្រើនកន្លែង ។
ទាក់ទងនឹង បញ្ហានេះលោក ញាន ថុលចៅ សង្កាត់ ស្រង៉ែបានឲ្យព័ត៌មានPNTV ទូរទស្សន៍ ព្រះនរាយណ៍ អនឡាញ យើងដឹងថាចំពោះ ការដ្ឋាន ជីកយករបស់លោក(ឆ) មានច្បាប់អនុញា តិពីមន្ទីររ៉ែ ថាមពលមែន ក្នុងនាមតែសាលាសង្កាត់ គឺលោកសុំឲ្យម្ចាស់ការដ្ឋានជួយកែលំអរផ្លូវសាធារណៈ និងស្រោចទឹកឲ្យបានគ្រប់គ្រាន់ កុំឲ្យមានផលប៉ះដល់ ប្រជាពលរដ្ឋបានហើយ ។
នៅល្ងាចថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2017 នេះ ក្រុមការងារយើង បានទាក់ទងទៅលោកប្រធានមន្ទីររ៉ែ និង ថាមពល ខេត្តសៀមរាប លោក ជូ- រ៉ាមី លោកបានឆ្លើយតាមទូរស័ព្ទមកថាច្បាប់ដែលបានកំណត់ឲ្យឈ្មោះលោក(ឆ)បើកអាជីវកម្មជីកយកអាចមន៍ដីលក់នេះ គឺកំរិតឲ្យជំរៅត្រឹមតែ៥ម៉ែត្រប៉ុណ្ណោះ បើលើសពីនេះ លោកប្រធានមន្ទីរនិងមានវិធានការ ផាក ពិន័យ និងបញ្ឈប់ជាបណ្តោះអាសន្ន ៕
លោកជូ រ៉ាមី និងចុះទៅពិនិត្យជាក់ស្តែង បន្ទាប់ពីអ្នកយកព័ត៏មានPNTVបានរាយការណ៍ជូន
ខ្ញុំបាទរស់ មុន្នីរ័ត្ន ភ្នាក់ងារ ភី អិន ធីវី រាយការណ៍ពីខេត្តសៀមរាប។