ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជា​នេសាទ​បាត់​ត្រី​រាល់​យប់ នាំ​គ្នា​មួយ​ភូមិ​មក​ឃ្លាំ​មើល​ទាន់​ចោរ មួយ​គ្រួរ​សារ​កំពង់​ធ្វើ​សកម្មភាព​លួច​ចាក់​យក​ត្រី​

នៅ​ម៉ោង ០២ យប់​ថ្ងៃ​ទី​២៥-​ខែ​កម្ភៈ ២០១៧ ជនជាតិ​វៀតណាម មកពី​ឃុំ​កំពង់​លួង​ស្រុក​ត្រ​គេ ខេត្ត​ពោធិសាត់ បាន​មក​ធ្វើ​សកម្មភាព​លួច​ត្រី​ពី​ប្រជា​នេសាទ នៅ​ចំណុច​ក្រឡុក​ឈើ​ជាប់ ឋិត​ក្នុង​ភូមិ​កោះ​ក្អែក ឃុំ​កោះ​ក្អែក ស្រុក កណ្តៀង ខេត្ត​ពោធិសាត់ មុនពេល​កើតហេតុ ប្រជា​នេសាទ​ប្រកប​របរ​លក្ខណះ​គ្រួរ​សារ ជា​រាងរាល់ថ្ងៃ​ពួកគាត់​មាន​ការងឿងឆ្ងល់ ហេតុអ្វី​មិន​មាន​ត្រី​សោះ​ហើយ​និង​មាន​ស្នាក់​ស្នាម​សម្ភា​រះ​ដែល​សម្រាប់​ឲ្យ​ត្រីចូល​។​

​លោក សឹម បូ ជា​ប្រជា​នេសាទ​បាន​ឲ្យ​ព័​តិមាន​យើង​ដឹង​ថា មុនពេល​កើតហេតុ​ពួក​គាត់​ដោយ​អត់ទ្រាំ​មិន​បាន​ក្នុង​ការបាត់បង់​ផល​នេសាទ បាន​នាំគ្នា​ប្រមូល​កម្លាំង​ក្រុម​នេសាទ ពួនស្ទាក់​តាម​ចាប់ចោរ​បាន​កំពង់​ធ្វើ​សកម្មភាព​ជាក់ស្តែង​ឃើញ គ្រួរ​សារ​ជនជាតិ​វៀតណាម ជា​នាក់​ប្រកប​របរ​នេសាទ​ដូចគ្នា ក្នុងនោះ​ជនល្មើស​មាន​សម្ភារៈ​សំរាប់ធ្វើ​មធ្យោបាយ ទូក​ម៉ាស៊ីន​ចំនួន ៣ គ្រឿង ទូក​បា​ឡា​ស្មាច់​1​គ្រឿង​សម្រាប់​ដើរ​លួច​ត្រី​ពី​ប្រជា​នេសាទ រកឃើញ ត្រី​ចំនួន​៣០០ គ​ក និង​មង ចំនួន ២៨០ ដៃ ត្រីប្រ​ម៉ាចំនួន​៧០ គ​ក ។​

​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម ទី​មួយ​មានឈ្មោះ ហោ យ៉ាំង​តាំ ជា​ឪពុក រស់នៅ ភូមិ​៥ ឃុំ​កំពង់​លួង ទី​២ ឈ្មោះ ហោ យ៉ាំង លិន ត្រូវជា​កូន អាយុ ២០ ឆ្នាំ ភេទ​ប្រុស ទី​៣ ឈ្មោះ ហោ យ៉ាំង​ថា ។​

​សូមបញ្ជាក់​ថា ឈ្មោះ ៣ នាក់​ខាងលើ ឪពុក​និង​កូន ក្រុម​គ្រួរ​សារ​នេះ ជា​ជនអន្តោប្រវេសន៍​វៀតណាម រស់នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ នៅ​បឹង​ទន្លេសាប កន្លងមក​តែងតែ​ដើរ​ធ្នើ​សកម្មភាព​លួច របរ​បងប្អូន​នេសាទ រាប់​ឆ្នាំ​មកហើយ មិន​ដែល​មាន​នាក់​បង្ក្រាប​ត្រូវ​អស់លក្ខណ៍​ប្រជា​នេសាទ​ព័ទ្ធ​ចាប់​បាន​យក​មក​ប្រគល់ឲ្យ​សមត្ថកិច្ច រដ្ឋបាល​ប៉ុស្ត៍​កោះ​ក្អែក ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល ស្រុក​កណ្តៀង​ចាត់ការ​បន្ត​។​

​ក្នុងនោះ ជន​សង្សយ៍​ទាំង ៣ ឪពុក​ឈ្មោះ ហោ យុំាង​តាំ កូន​ទី​១​ឈ្មោះ ហោ​យុំាង ថា ឈ្មោះ ២ នាក់​ខាងលើ​លោត​ទឹក​រត់​រួច ជាប់​ម្នាក់​ឈ្មោះ ហោ យុំាង​លិន ៕

IMG-20170225pr1 (1)

IMG-20170225pr1 (2)

IMG-20170225pr1 (3)

IMG-20170225pr1 (4)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com