ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឈើ​ក្រញូង​ដែល​ជនល្មើស​លួច​កាប់​នៅ​តំបន់​អង្គរ​ឥឡូវ​ចេញ​រូ​បរាង្គ ហើយ​

សៀមរាប ៖ ឈើ​ក្រញូង​មួ​យ​ដើម​ដែល​មាន​អាយុកាល​ជាង​២០០​ឆ្នាំ ត្រូវបាន​ក្រុម​ទុច្ចរិត មួយ​ក្តាប់​តូច លួច​កាប់​បំផ្លាញ ក្នុង​ឧទ្យាន​អង្គរ  នោះ​អជ្ញាធរ ធ្វើ​ការដកហូត​និង​ប្រគល់ជូន កណះក​ម្មការ វត្ត​ថ្មី​ដំរី​សែន​ជ័យ កំណាត់ឈើ​នោះ ត្រូវ​បាន​ប្រែ​ក្លាយទៅជា​រូប​បដិមា​សំខាន់ៗ សម្រាប់​ជាការ​គោរពបូជា​របស់​ពុទ្ធ​បរិស័ទ្ធ ទូទៅ បដិមាក៍​បានក្លាយ​ទៅ​ចំនួន​០៦​អង្គ​សំខាន់ៗ​ផងដែរ​។​

​គណៈកម្មការ​វត្ត​ថ្មី  ដំរី​សែន​ជ័យ បានឲ្យដឹងថា ឈើ​ក្រញូង​ដែល​គេ​លួច​កាប់​នោះ ត្រូវ​អជ្ញាធរ​ខេត្ត ប្រគល់​មក​ឲ្យ​វត្ត​ថ្មី​ដំរី​សែន​ជ័យ​ទុក្ខ​ដាក់ ហើយក៏​បាន​រក​ជាងឈើ​មក​ឆ្លាក់​ធ្វើ​រូប​បដិមា សម្រាប់​ឲ្យ​ពុទ្ធបរិស័​ទ្ធជិត​ឆ្ងាយ​ស្គាល់​រូប​បដិមា មាន​តាំងពី​យូរលង់់​មកហើយ​នោះ​ចេញ​ជា​រូ​បរាង្គ​ចំនួន​០៦​អង្គ​ហើយ​រួមមាន .០១”​រូប​ព្រះ​បដិមា​ព្រះអង្គ​ចេក​.០២”​រូប​ព្រះ​បដិមា​ព្រះអង្គ​ចម​.០៣”​រូប​បដិមា ព្រះអង្គ​ជប់ភ្នុំ​គូរ​លេន​.០៤”​រូប​បដិមា​ព្រះបាទ​ជ័យ​វរ្មន ទី​៧​ទី .០៥”​រូប​បដិមា​លោកតា​រាជ​រូប​បដិមា​អ្នកតា​ដំបង​ក្រ​ញ៉ូង​។​

​ប្រភព​បន្តទៀតថា រូបចម្លាក់​ទាំងអស់​នេះ​ព្រះ​តេជគុណ​ចៅអធិការ វត្ត​ថ្មី​ដំរី​សែន​ជ័យ​គ្រោង​រាបចំ​ពិធី​អភិសេក​នៅ​ថ្ងៃ​១៥​កើត​ពេញ​បរិ​មី​ត្រូវ​ថ្ងៃ​ទី​១២​ខែ​មិនា​ឆ្នាំ​២០១៧​រហូត​ដល់​ថ្ងៃ​ទី​១៤​ខែ​មិនា​ឆ្នាំ​២០១៧​ខាងមុខ​នេះ​ផង​ដែរ​។​

​គួររំលឹកថា ឈើ​ក្រញូង​មួ​យ​ដើម​យ៉ាង​ធំ​មាន​អាយុកាល​ជាង​២០០​ឆ្នាំ​នៅក្នុង​ឧទ្យាន​ជាតិ​អង្គរ បាន​ក្រុម​ខិលខូច​លួច​កាប់​កាលពីរ​ថ្ងៃ​ទី​០៤​ខែ​វិ​ច្ចការ​ឆ្នាំ​២០១៦​ឋិត​នៅ​ភូមិ នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​ត្រូវបាន​ថ្នាក់​ដឹកនាំ​បញ្ជា​ឲ្យ​ចាប់ខ្លួននា​ក់ជាប់ពាក់​ព័ន្ធ​មួយចំនួន​យក​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ផង​ដែរ​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​មាន​
​ឈ្មោះ​ទី​០១”​លោក ឈ ថា​ណាក អគ្គនាយករង អជ្ញាធ​ជាតិ​អប្សរា ទទួល​ព្រៃឈើ​
​ទី​០២”​លោក ចេវ ផល​ប្រធានការិយាល័យ​គ្រប់គ្រង​ព្រៃឈើ​នៃ​អជ្ញាធ​ជាតិ​អប្សរា​។​

​គេ​កត់សម្គាល់ឃើញ​ថា ដើម​ក្រញូង​ដែល​ដុះ​នៅតាម​ខ្នង​បារាយណ៍​និង​ក្នុង​តំបន់​អង្គរ​នោះ​មាន​ជា​ច្រើន​ដើម​កំពង់​បង្អួត​ភ្នែក ភ្ញៀវ​ទេសចរណ៍ ៕
​រស់ មុន្នី​រ័ត្ន​សៀមរាប​

 

IMG20170314pr1 (1) IMG20170314pr1 (2)

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com