ខេត្តរតនគិរី: កម្លាំងជំនាញ អ.ហក្រុងបានលុងដឹកនាំដោយលោកវរះសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការអ.ហក្រុងបានលុងនិងមានការសម្របសម្រួលដោយព្រះរាជអាជ្ញារង រ៉ាប៉ូរ៉ាន់ឌី នៃអយ្យការអមសាលាតំបូងខេត្តរតនគិរី .កាលពីថ្ងៃទី14 ខែកញ្ញា ឆ្នាំ 2020 ត្រូវនិងថ្ងៃ12រោចឆ្នាំជូតទោស័កព.ស2564
មុខសញ្ញាការជួញដូរថ្នាំញៀនត្រូវបានកម្លាំងសមត្ថកិច្ចអ.ហកំណត់មុខសញ្ញាតាមប្រម៉ាញ់ចាប់ឃាត់ខ្លួនបានភ្លាមៗ ដោយជនសង្ស័យរូបនេះជាមុខសញ្ញាចាស់គេធ្លាប់ជាប់គុកម្តងរួចមកពាក់ព័ន្ធករណីជួញដូរ ហើយ ដោយមិនកែប្រែនៅតែបន្តសកម្មភាពប្រព្រិត្តិបទល្មើសជួញដូរនិងរក្សាទុកសារធាតុញៀនយ៉ាងសកម្មដដែល។ បើ
តាមប្រភពពីប្រជាពលរដ្ឋដែលស្គាល់សាវតាជនសង្ស័យរូបនេះបានអោយព្រះនរាយណ៍ដឹងនៅថ្ងៃទី15ខែកញ្ញាឆ្នាំ2020នេះថា: កាលពីថ្ងៃទី14ខែឆ្នាំដដែលវេលាម៉ោងប្រមាណជាង10.ឃើញមុខសញ្ញារូបនេះត្រូវបានកម្លាំងអ.ហដេញពីក្រោយតាមផ្លូវជាតិលេខ78 ខណះមកដល់ចំណុចមុខផ្ទះសំណាក់ប៉ូទិកស្វិតពីមុនហៅផ្ទះសំណាក់( ធីសុខា )ស្ថិតក្នុងភូមិឡាប៉ូសង្កាត់យក្សឡោមក្រុងបានលុងខេត្តរតនគិរី។ ដោយចៃដន្យមានកម្លាំងនគរបាលចរាចរណ៍ជើងគោកយាមស្របពេលជនសង្ស័យរូបនេះពុំមានពាក់មួកសុវត្ថិភាពក៍ឈប់ ទើបកម្លាំងអ.ហមកទាន់ល្មមហើយធ្វើការឃាត់ខ្លួនតែម្តងនិងឆែកឆេររកឃើញម្សៅក្រាមព័ណសថ្លាសង្ស័យថ្នាំញៀនចំនួន1កញ្ចប់តូចនៅក្នុងកញ្ចប់បារីអុីសេ(IC) កញ្ចប់ខៀវ។
.តាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា:
.ជនសង្ស័យឃាត់ខ្លួនបានត្រូវបានគេស្គាល់ឈ្មោះ ការីទិត្យ ភេទប្រុសអាយុ22ឆ្នាំជនជាតិទំពួន មានទីលំនៅបច្ចុប្បន្នភូមិឡាប៉ូសង្កាត់យក្សឡោមក្រុងបានលុង
.មានឪពុកឈ្មោះ ង៉ាយការី ជានាយរងប៉ុស្ថិ៍នគរបាលសង្កាត់យក្សឡោម
និងមានមុខរបរមិនពិតប្រាកដ។
សម្ភារះដែលរិបអូសបានរួមមាន:
.ម្សៅក្រាមព័ណសថ្លាចំនួន1កញ្ចប់តូចទម្ងន់2.06ក្រាម។
.ទូរស័ព្ទដៃចំនួន1គ្រឿង
.ម៉ូតូចំនួន1គ្រឿង
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យជំនាញអ.ហខេត្តកំពុងបំពេញបែបបទបញ្ជូនទៅព្រះរាជអាជ្ញាដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕រាយការណ៍ពីក្រុងបានលុងខ្ញុំបាទលីវណ្ណះ Pntv ទូរទស្សន៍ព្រះនរាយណ៍៍