ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ល្បីក្រុមខ្យល់ព្យុះ នៅមណ្ឌលគិរី បន្តដឹកឈើចេញ តាមច្រកដាក់ដាំ ។

ខេត្តមណ្ធលគិរី : យោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋក្នុងភូមិចុងជាង ឃុំពូជ្រៃ ស្រុកពេជ្រាដា​ បានឲ្យដឹងថា​ ព្រៃអភិរក្សក្នុងមូលដ្ឋានពួកគាត់នៅតែប្រឈមនឹងការកាត់រំលំអារច្រៀកដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងអនាធិបតេយ្យ ហើយយូរៗម្តងទើបឃើញមន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាប១ម្តង ម្កាល។ តែការបង្ក្រាបនោះគឺសមត្ថកិច្ចបង្ក្រាបបានតែរណារយន្តនិងឈើជាវត្ថុតាងហើយអ្នកប្រព្រឹត្តបទល្មើសនៅតែអាចគេចផុតពីសំណាញ់ច្បាប់

ដដែល ។

ប្រជាពលរដ្ឋក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា​ បានឲ្យដឹងថា ឈ្មួញច្រើននាក់នៅតែអាចដឹកជញ្ជូនឈើពីមូលដ្ឋានពួកគាត់ចេញទៅស្រុកយួនតាមច្រកព្រំដែនទ្វេភាគីដាក់ដាំ ស្រុកអូររាំង ដែលចុងក្រោយនេះ លេចឈ្មោះ ក្រុមខ្យល់ព្យុះ
ជាអ្នករត់ការ ។

ទោះជាយ៉ាងណាគេជឿជាក់ទៅលើ ស្នាដៃលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី​ គឺមិនបណ្តែតបណ្តោយអោយក្រុមនេះ ធ្វើព្យុះ ធ្វើភ្លៀង បានទៀតនោះទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com