ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ច្រកទ្វេភាគីដាក់ដាំ ខេត្តមណ្ឌលគិរី បើកជាស្រេច អោយឡានដឹកឈើចេញ ទៅវៀតណាម ។

ខេត្តមណ្ឌលគិរី : ឆ្លៀតឪកាសស្របពេលដែលបិទខ្ទប់ការចរាចរណ៍ចេញចូលរវាងពីខេត្ត១ទៅខេត្ត១ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ19 ប៉ុន្តែខេត្តមណ្ឌលគិរី១នេះ គេបានសង្កេតឃើញអាជ្ញាធរបើកភ្លេឺងខៀវឲ្យក្រុមឈ្មួញជនជាតិវៀតណាមចូលមកដោយអានាធិបតេយ្យដឹកយកឈើទៅលក់នៅប្រទេសវៀតណាមបានយ៉ាងសកម្មតាមច្រកទ្វេភាគីដាក់ដាំ ស្ថិតក្នុងភូមិ ពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ទាំងយប់ទាំងថ្ងៃផ្ទាល់តែម្តង។

ជាក់ស្តែងរូបភាពនៃសកម្មភាពក្រុមឈ្មួញបានដឹកជញ្ជូនយកឈើនេះ គឺកើតឡើងនៅយប់ថ្ងៃទី30ខែមេសាឆ្នាំ2021 ក្រុមឈ្មួញវៀតណាមបានជួលរថយន្តខ្មែរដឹកជញ្ជូនចេញ បន្តកន្ទុយគ្នាដោយដឹក ចេញពីតំបន់ដេអេ ដែលមានក្រុមអ្នកប្រមូលទិញឈើស្រាប់ពីដែនព្រៃបរិស្ថានគ្រប់គ្រង នៅក្នុងស្រុកពេជ្ចដា ដែលជាប្រភេទឈើស្រឡៅ ដោយក្នុងមួយយប់ៗមិនគ្រោម៥០ទៅ៦០គ្រឿងរថយន្តសាំយ៉ុងនោះទេ។

ក្រុមឈ្មួញវៀតណាមទាំងនោះត្រូវបានគេស្គាល់ឈ្មោះ : (ទៀង) ដែលជាមេក្លោងចូលមកទំនាក់ទំនងប្រមូលទិញយកឈើពីក្រុមឈ្មួញរបស់ខ្មែរដែលគេហៅថាក្រុមខ្យល់ព្យុះ។

ពាក់ព័ន្ធករណីបង្កើតឲ្យមានបទល្មើសក្នុងខណះបិទខ្ទប់ព្រំប្រទល់ពីខេត្តមួយទៅខេត្តមួយ ឧត្តមសេនីយ៍ទោ ឡោសុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ភ្នាក់ងារទូរទស្សន៍ព្រះនរាយណ៍មិនអាចស្វែងរកការបំភ្លឺបានទេនៅព្រឹកថ្ងៃទី១ខែឧសភាឆ្នាំ2021 ដោយទូរស័ព្ទខលចូលជាច្រើនដង ពុំមានអ្នកលើក។

កន្លងមកសម្តេចតេជោ ហ៊ុន សែន ធ្លាប់ក្រើនរម្លឹកដល់មន្រ្តីពាក់ព័ន្ធទាំងអស់ បង្កើនការបង្រ្កាបការរត់ព័ន្ធឈើឆ្លងដែន ។ តែសម្តេចខ្លាចមន្រ្តី ចូលដៃ ចូលជើង ជាមួយឈ្មួញ ទើបធ្វើអោយរឿងនេះកើតឡើងដដែលៗ បង្រ្កាបមិនចេះអស់ មិនចេះហើយ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com