ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកមេប៉ុស្តិ៍ច្រកទ្វេភាគីដាក់ដាំ បំភ្លឺ ថា មិនមានការចរាចរណ៍ឈឺ ឆ្លងកាត់ ច្រកទ្វារទ្វេភាគី ដាក់ដាំនេះ ទៅប្រទេសវៀតណាម នោះទេ បើគ្រាន់តែដោះដូរទំនិញតិចតួច គឺមានពិតប្រាកដមែន។

ខេត្តមណ្ឌលគិរី : នៅព្រឹកថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២១ នេះ លោកយូសុធារ មេប៉ុស្តិ៍ ច្រកទ្វេភាគី ដាក់ដាំ បាន បញ្ជាក់ប្រាប់គេហទំព័រ ព្រះនរាយណ៍ យើង ថា នៅអំឡុងពេលមានការរិតបណ្តឹង ថ្មីៗនេះ ដោយសារជម្ងឺកូវិត 19នេះ លោកក៏បានខិតខំអនុវត្តន៍តាមការណែនាំរបស់សាលាខេត្ត ស្នងការខេត្ត និងថ្នាក់លើ របស់ខ្លួន ដោយមិនមានការចរាចរណ៍បទល្មើសខុសច្បាប់ ជាពិសេសឈើនោះទេ ។

លោក បន្តទៀតថា នៅតាមតំបន់ព្រំដែន ដាក់ដាំ នេះតែម្ដង គឺ តែងតែមានការដោះដូរទំនិញតិចតួច ប៉ុណ្ណោះ ។

លោកក៏បានបដិសេធ ចំពោះចុះការផ្សាយរបស់អង្គភាព បណ្ដាញអ្នកសារព័ត៌មានក្នុងស្រុក មួយចំនួនផងដែរ ដែលបានយករូបភាពចាស់ៗ តៗ គ្នា មកចុះធ្វើការផ្សាយ ថាមានការចរាចរណ៍ឈើ ឆ្លងដែន ជារៀងរាល់ថ្ងៃនេះ គឺជារឿងមិនពិតនោះឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ អង្គភាពយើងខ្ញុំ គ្រាន់តែចាត់ទុកជាសារមួយ សូមជូនដល់ សាធារណជន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមមេត្តា កុំមានការភាន់ច្រឡំ លើបញ្ហានេះ បន្តទៅទៀតហ្នឹងអី។

រាយការណ៍ ពីខ្ញុំបាទ លី វណ្ណៈ គេហទំព័រទូរទស្សន៍ ព្រះនរាយណ៍ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com